Latest Movie :
Recent Movies
Showing posts with label ប្រជុំរឿងជាតក. Show all posts
Showing posts with label ប្រជុំរឿងជាតក. Show all posts

សាមគ្គីភាព

សម្មោទមានជាតក
          កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់យាងទៅក្រុងកបិលពស្តុ ព្រះអង្គគង់នៅនិគ្រោធា រាម គ្រានោះ មានកើតការវិវាទក្នុងខ្សែព្រះរាជវង្ស ទើបទ្រង់សម្តែងជាតកដើម្បីទូន្មានឲ្យឃើញពីផលប៉ះពាល់នៃការមិនចេះសាមគ្គីគ្នា មានសេចក្តីថា ៖
          កាលកន្លងទៅ តថាគតកើតជាស្តេចចាបពូកគ្រប់គ្រងបរិវារទាំងអស់ដែលអា ស្រ័យនៅជិតក្រុងពារាណសី។ គ្រាមួយ ហ្វូងចាបពូកក៏បានហើរទៅជាប់អន្ទាក់សំណាញ់របស់ព្រាន ពេលនោះដែរ ស្តេចចាបពូកក៏ប្រាប់ទៅបរិវារទាំងអស់ឲ្យនាំគ្នាប្រឹងហើរ        ព្រមៗគ្នា ដើម្បីលើកសំណាញ់ទៅពាក់នឹងមែកឈើនោះ ទើបអាចរួចផុតពីសេចក្តីស្លាប់បាន។ ពេលក្រោយៗមក ពួកចាបពូកតែងតែធ្វើដូច្នេះរាល់ពេលដែលជាប់សំណាញ់ រហូតអន្ទាក់ព្រានមិនអាចចាប់ហ្វូងចាបនោះបានឡើយ។ ប៉ុន្តែ មិនបានប៉ុន្មានហ្វូងចាបពូកក៏មានជម្លោះនឹងគ្នា ឯស្តេចចាបកាលបើឃើញដូច្នោះ ក៏គិតថា ប្រាកដជាកើតក្តីអន្តរាយជាមិនខានឡើយ។
          ពេលនោះ ស្តេចចាបក៏បាននាំពួកបរិវារដែលនៅមានចិត្តសាមគ្គីគ្នាប្តូរទៅរស់នៅកន្លែងផ្សេង។ រីឯក្រុមចាបពូកដែលបែកបាក់សាមគ្គីគ្នា ដែលផ្តាច់ខ្លួនចេញពីហ្វូងស្តេច ចាបនោះបានចេញទៅរកចំណីជាមួយនឹងក្រុមគ្នាវា ស្រាប់តែភ្លាត់ទៅជាប់នឹងសំណាញ់ព្រាននោះទៀត។ ដោយសារតែខ្វះភាពសាមគ្គីគ្នាចាបនីមួយៗ គិតតែពីហើរទៅទិសផ្សេង ៗ យ៉ាងអនាធិបតេយ្យ។
          ទីបំផុត ពួកចាបពូកទាំងនោះត្រូវនាយព្រានចាប់យកទៅឆីអស់គ្មានសល់នាពេលនោះតែម្តង។
          កាលក្រោយមក នាយពា្រនបានកើតជាទេវទត្ត ស្តេចចាប់ពូកគឺតថាគត។
សាមគ្គីភាព គឺជាកម្លាំងមួយដ៏រឹងមាំ
ដែលជួយយើងឲ្យរួចផុតពីអន្តរាយទាំងពួង។

“សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”

សេះក្លាហានស្ម័គ្រចិត្តចេញច្បាំង


ព្យាយាមតែងបានសម្រេច




ស្តេចសុនខជួយដល់បរិវារ


ក្តាន់ និងនាយព្រាន

កុរុង្គមិគជាតក
            កាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តវេឡុវ័ន ព្រះអង្គទ្រង់សម្តែងជាតកដើម្បីប្រកាសប្រាប់ឲ្យដឹងថា ទេវទត្តព្យាយាមធ្វើឃាតព្រះអង្គ មិនមែនត្រឹមតែជាតិនេះនោះទេ គឺតាំងពីអតីតជាតិមកម៉្លេះ។ រឿងនោះមានតំណាលថា ៖
            កាលកន្លងទៅ មាននាយព្រានម្នាក់ ចិញ្ចឹមជីវិតនឹងការប្រមាញ់ដោយប្រើធ្នូបាញ់ទៅលើសត្វនោះ។ កាលគ្រានោះ តថាគតកើតជាក្តាន់មួយក្បាលដែលតែងដើររកចំណីនៅមិនឆ្ងាយប៉ុន្មានពីក្រុងពារាណសី។
            ពេលមួយក្តាននោះបានដើរស្វែងរកអាហារក្រោមដើមល្វាមួយដើម ដែលនាយព្រានធ្វើធ្នើរអង្គុយពីលើដើម្បីឃ្លាំចាំបាញ់សត្វ។ ពាលនាយព្រានឃើញក្តាន់ដើរមកជិត គេក៏លើកធ្នូឡើងត្រៀមនឹងបាញ់ផ្តាច់ជីវិតក្តាន់ ប៉ុន្តែដោយសារតែក្តាន់ចេះ ប្រយ័ត្នប្រ  យែង និងដោយមានក្តីមន្ទិលសង្ស័យក្នុងចិត្តថា តើនឹងមានព្រានព្រៃមកសំងំលាក់ខ្លួនលើដើមល្វានោះដែរឬយ៉ាងណា ទើបវាឈប់ពីចម្ងាយសិនដើម្បីមើលស្ថានការណ៍ឲ្យជាក់ច្បាស់មុននឹងចូលទៅជិត។
            ពេលឃើញក្តាន់មិនព្រមដើរចូលមកដូច្នេះ នាយព្រាយក៏បោះផ្លែល្វាមួយមកដី ដើម្បីបញ្ឆោតក្តាន់ឲ្យខិតខ្លួនចូលមកជិតបន្តិច។ ក្តាន់ឃើញផ្លែល្វាជ្រុះពីដើមដូច្នេះ វាក៏ប្រាកដក្នុងចិត្តថា នាយព្រានកំពុងលាក់ខ្លួននៅលើដើមល្វាមួយដើមនោះហើយ ទើបវាស្រែកទៅកាន់នាយព្រាននោះថា “អ្នកឯងបោះផ្លែល្វាមកដីដើម្បីបញ្ឆោតរូបយើងមែនទេ? នោះអ្នកពិតជាគិតខុសហើយ! ការធ្វើបែបនេះ បញ្ជាក់ឲ្យយើងដឹងច្បាស់ថាអ្នកឯងកំពុងតែលាក់ខ្លួននៅទីនេះឯង! អ្នកឯងមិនអាចធ្វើអ្វីយើងបានទេ! ប៉ុន្តែទោះបីជាអ្នកឯងគ្មានឱកាសសម្រាប់សម្លាប់យើងមែន តែអ្នកគ្មានឱកាសគេចផុតពីនរក ១៦ ជាន់នោះដែរ!”
            ពោលចប់ ក្តាន់ក៏ដើរចេញពិដើមល្វាមួយដើមនោះ រួចដើរស្វែងរកអាហារនៅទីកន្លែងផ្សេងជាបន្តទៀត។
            កាលក្រោយមក នាយព្រានកើតជាទេវទត្ត រីឯក្តាន់ដែលចេះប្រយ័ត្នខ្លួន គឺជាអង្គតថាគត។
អ្នកដែលមិនធ្វេសប្រហែស តែងរួចផុតពីគ្រោះភ័យទាំងឡាយ។

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ ទំព័រ ៤៦ គឹម ចាន់ណា)

មូលហេតុដែលដើមអំពៅត្រែងប្រហោងក្នុង

នឡកបានជាតក
            កាលគ្រាព្រះសម្មាសម្ពុទ្ធនិមន្តទៅក្រុងកោសលទ្រង់គង់នៅវត្តកេតកវ័ន ក្បែរស្រះនឡកបានបោក្ខរណី (ស្រះទឹក) ព្រះអង្គបានលើកយករឿងជាតកមកសម្តែង ដើម្បីបង្ហាញឲ្យឃើញពីមូលហេតុដែលដើមអំពៅត្រែងមានប្រហោងក្នុង ដោយទ្រង់បានដំណាលថា
            កាលកន្លងទៅ តថាគតកើតជាស្តេចពានរ មានបរិវារចំនួន ៨ ម៉ឺនក្បាល។ ស្តេច ពានរក៏មានបញ្ញា តែងតែទូន្មានដល់បរិវាររបស់ខ្លួនជានិច្ច។ កាលគ្រាមួយស្តេចពានរបានទូន្មានពួកបរិវារទាំងនោះថា “ គ្រប់ស្រះបោក្ខរណីតែងមានអារក្សទឹកនៅចាំថែរក្សាជានិច្ច! បើនរណាចង់ទៅលេងនៅកន្លែងដែលខ្លួនមិនស្គាល់ ត្រូវមកសួរស្តេចពានរយើងជាមុនសិន!”
            មានគ្រាមួយស្តេចពានរនាំពួកបរិវាររបស់ខ្លួនទៅរកអាហារនៅក្នុងព្រៃមួយ ពួកបរិវារទាំងអស់ស្រេកទឹកយ៉ាងខ្លាំង ទើបពួកគេចែកផ្លូវគ្នាដើររកប្រភពទឹក។ លុះពេលជួបហើយ ពួកបរិវារក៏នាំគ្នាអង្គុយចាំនៅមាត់ស្រះនោះ ព្រោះពួកវាចងចាំពីពាក្យទូន្មានរបស់ស្តេចពានរជានិច្ច។ ពេលស្តេចពានរមកដល់មាត់ស្រះ ក៏សង្កេតឃើញថាមានតែដានជើងចុះទៅ ប៉ុន្តែមិនឃើញដានជើងឡើងមកសោះឡើយ។ ពេលនោះ ស្តេចស្វាក៏ដឹងភ្លាមថា ស្រះទឹកមួយនេះប្រាកដជាមានអារក្សទឹកសាហាវឃោរឃៅនៅចាំថែរក្សាមិនខាន។
            ចំណែកអារក្សទឹក ពេលមិនឃើញហ្វូងស្វាចុះមកក្នុងស្រះដូច្នោះ វាក៏បង្ហាញខ្លួនចេញមកឲ្យឃើញ។ ស្តេចពានរក៏ពោលឡើងថា “យើងមិនឲ្យបរិវាររបស់យើងចុះទៅធ្វើចំណីរបស់ឯងជាដាច់ខាត!”
            រំពេចនោះស្តេចពានរក៏កាច់ដើមអំពៅត្រែងយកមកកាន់ក្នុងដៃ រួចអធិដ្ឋាននៅក្នុងចិត្ត ហើយក៏ផ្លុំចូលទៅក្នុងដើមអំពៅត្រែងនោះ បន្ទាប់មកភាពអស្ចារ្យមួយបានកើតឡើង គឺដើមអំពៅត្រែងក៏ក្លាយទៅជាមានប្រហោង ទើបស្តេចពានរចែកដើមអំពៅត្រែងដែលប្រហោងនោះ ឲ្យទៅពួកបរិវារនាំគ្នាបឹតទឹកពីក្នុងស្រះផឹកដើម្បីបំបាត់ការស្រេកទឹកនៅក្នុងគ្រានោះទៅ។
            កាលក្រោយមក អារក្សទឹកកើតជាទេវទត្ត រីឯបរិវារស្វាទាំងអស់កើតជាពុទ្ធបរិស័ទ ចំណែកស្តេចពានរគឺជាអង្គតថាគតនេះឯង។

ការចេះប្រុងប្រយ័ត្នជាប្រចាំ
នឹងនាំយើងឲ្យរួចផុតពីគ្រោះអន្តរាយផងទាំងពួង។


(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ ទំព័រ ៤៤ គឹម ចាន់ណា)

សន្សំបញ្ញា ជួយការពារជីវិត


តិបល្លត្ថមិគជាតក
          កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តពទ្រ្ទិការាម  នាក្រុងកោសម្ពី  ទ្រង់សរសើរព្រះរាហុល ដែលជាមនុស្សស្រឡាញ់ការសិក្សា ទើបព្រះអង្គលើកជាតកមកតំណាល មានសេចក្តីថា ៖
          កាលកន្លងទៅ តថាគតកើតជាស្តេចប្រើសដែលមានបរិវារយ៉ាងច្រើន ។ កាលគ្រាមួយនាងប្រើសដែលត្រូវជាប្អូនស្រី បានយកកូនមកផ្ញើដើម្បីបានរៀនសូត្របំពេញវិជ្ជាការពារជីវិត។ ប្រើសដែលត្រូវជាក្មួយបានខិតខំព្យា យាមរៀនសូត្រ និងស្តាប់តាមឱវាទ ដំបូន្មានរបស់ស្តេចប្រើសគ្រប់ប្រការ។ លុះថ្ងៃមួយប្រើសកំលោះចេញទៅរកស៊ីនៅឯជាយព្រៃដោយមិនបានប្រយ័ត្ន ខ្លួនក៏ភ្លាត់ជើងធ្លាក់ចុះចូលក្នុងអន្ទាក់របស់នាយព្រាន ហើយស្រែកលាន់កងរំពងពេញព្រៃដោយក្តីឈឺចាប់។ ប្រើសជាមាតា ពេលបានឮសូរសម្រែករបស់កូនដូច្នោះ ក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅរកស្តេចប្រើសដើម្បីសុំការជួយសង្គ្រោះ។ ស្តេចប្រើសបានពោលថា “មិនបាច់បារម្ភទេ! គេរៀនចេះវិជ្ជាការពារខ្លួនរួចអស់ហើយ”

ស្លាប់ខ្លួនព្រោះតែចចេសរឹងរូស


ឧរាទិយជាតក
          កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន ព្រះអង្គសម្តែងជាតកដើម្បីទូន្មានទុព្វចភិក្ខុ ( ភិក្ខុដែលមិនស្តាប់ការទូន្មាន ) ឲ្យឃើញពីទុក្ខទោសនៃការមិនជឿពាក្យទូន្មានរបស់គ្រូបាអាចារ្យ ដែលដំណាលថា ៖

ចាប់ពពែបានដោយប្រើទឹកឃ្មុំ


វាតមិគជាតក
        កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តជេតវ័ន ព្រះអង្គបានសម្តែងពីរឿងព្រះចុលបិណ្ឌបាតិកតិស្សត្ថេរៈ អស់ឈាន ដោយសារតែជាប់ជំពាក់នឹងរស់ជាតិអាហារ ដើម្បីទូន្មានឲ្យឃើញពីទោសរបស់តណ្ហា ទើបព្រះអង្គលើកយកជាតកមកតមណាល មានសេចក្តីថា ៖
          កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្តគ្រងរាជ្យនៅក្រុងពារាណសី គ្រានោះមានអ្នកថែឧទ្យានម្នាក់ឈ្មោះ សញ្ជ័យ ចាប់បានពពែព្រៃមួយក្បាលយកទៅថ្វាយព្រះបាទព្រហ្មទត្ត ព្រះអង្គក៏ត្រាស់សួរថា ៖

ឆ្កួតស្រីទាល់តែក្ស័យសង្ខារ


កណ្ឌិនជាតក
          កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន ទ្រង់សម្តែងពីទង្វើរបស់នាងបុរាណទុតិយិកា (ភរិយាមុន) ដល់ភិក្ខុមួយអង្គដែលលះបង់ការប្រព្រឹត្តធម៌ ទើបទ្រង់លើកជាតកមកតំណាលដូចតទៅ ៖
          កាលកន្លងទៅ នៅក្នុងដែនដីមគធៈមានប្រើសព្រៃជ្រៅមួយចេញមករកស៊ីនៅតាមជាយព្រៃ បានប្រទះឃើញប្រើសញីមួយអាស្រ័យនៅទីនោះ ក៏កើតមានចិត្តប្រតិព័ទ្ធចំពោះនាងប្រើសនោះជាខ្លាំងទើបសម្រេចចិត្តបែកចេញពីហ្វូងរបស់ខ្លួនដើម្បីដើរទៅតាមហ្វូងរបស់ប្រើសញីនោះវិញ ។ ប្រើសញីដឹងថាប្រើសព្រៃឈ្មោលនេះមិនសូវស្គាល់តំបន់ជាយព្រៃនៅទីនេះទេ ទើបនាងបានដាស់តឿនឲ្យគេវិលត្រឡប់ទៅព្រៃជ្រៅរបស់ខ្លួនវិញ តែប្រើសព្រៃនៅតែចចេសមិនព្រមស្តាប់ ហើយក៏ចេះតែដើរតាមនាងប្រើសរហូតដល់ជើងភ្នំមួយ ។
          រំពេចនោះ ប្រើសញីធំក្លិនចម្លែកដូចជាមានព្រានព្រៃនៅក្បែរនោះ ទើបនាងថយមកដើរពីក្រោយប្រើសព្រៃវិញ ដើម្បីសម្លឹងមើលនាយមើលអាយនៅជុំវិញខ្លួន ។ ព្រានដែលកំពុងតែលាក់ខ្លួន នៅពេលឃើញប្រើសទាំងពីរដើរចូលមកជិតហើយ គេក៏ងើបចេញពីកន្លែងពួន រួចទាញធ្នូបាញ់តម្រង់ទៅរកប្រើសព្រៃយ៉ាងលឿន។ ប្រើសព្រៃដែលបានដឹងខ្លួនជាមុន ក៏ត្រូវព្រួញចាក់ទម្លុះដងខ្លួន ដេកដួលដោយក្តីឈឺផ្សាជាខ្លាំង។ ចំណែកប្រើសញី កាលបើឃើញប្រើសព្រៃត្រូវព្រួញដូច្នេះ នាងក៏គិតតែពីបោលរត់គេចយកខ្លួនដោយមិនគិតខ្វល់ពីប្រើសព្រៃនោះអ្វីឡើយ។
          គ្រានោះ តថាគតបានកើតជាទេវតាអាស្រ័យនៅតាមជើងភ្នំនោះបានឃើញហេតុការណ៍ទាំងអស់ ទើបព្រះអង្គទិតៀនដល់ប្រើសព្រៃនោះថា អ្នកគួរណារតែមានជីវិតរស់នៅដើម្បីតបស្នងសងគុណមាតាបិតា បែរជាមកត្រូវបាត់បង់ជីវិតព្រោះតែកាមគុណ និងក្លាយមកជាអាហាររបស់ព្រានទៅវិញ
          កាលក្រោយមក ប្រើសព្រៃ និងប្រើសញីនោះកើតមកជាប្តីប្រពន្ធនឹងគ្នារីឯទេវតាគឺតថាគត។

បុរសដែលឆ្កួតវង្វេងនឹងនារី ដោយមិនអាចតាំងសតិបាន
តែងតែជួបនឹងហាយនភាពដោយជៀសមិនរួច។


(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតក ភាគ ១ ទំព័រ ៣០ គឹម ចាន់ណា)

ស្តេចប្រើស អ្នកមានធម៌មេត្តា


និគ្រោធជាតក
          កាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តជេតវ័ន ព្រះអង្គប្រារព្ធដល់ភិក្ខុ នី ដែលជាព្រះមាតារបស់ ព្រះមហាកស្សបៈ នឹងព្រះមហាក្សបៈថា យើងធ្លាប់ជួបគ្នាទៅវិញទៅមកអស់ជាច្រើនជាតិមកហើយ មានសេចក្តីថា ៖
          កាលកន្លងទៅ តថាគតកើតជាស្តេចប្រើសពណ៌មាសឈ្មោះ និគ្រោធ គ្រប់គ្រងបរិវារចំនួន ៥០ ក្បាល ។ គ្រានោះព្រះបាទព្រហ្មទត្ត សោយរាជ្យនៅក្នុងពារាណសី ព្រះអង្គទ្រង់សព្វព្រះទ័យបរបាញ់សត្វជាខ្លាំង ធ្វើឲ្យពួកមន្រ្តីយល់ឃើញថាវាជាការពិបាកណាស់ក្នុងការតាមដង្ហែព្រះអង្គចូលព្រៃញឹកញាប់បែបនេះ ។ ហេតុនេះហើយទើបពួកគេនាំគ្នាកៀងសត្វទាំងពីរហ្វូង ឲ្យចូលមកនៅក្នុងក្រោលតែមួយ ដើម្បីឲ្យព្រះអង្គងាយស្រួលប្រមាញ់ ។ លុះពេលព្រះរាជាមកបរបាញ់សត្វក្នុងក្រោលបែបនេះ ធ្វើឲ្យពួកប្រើសទាំងឡាយនោះរត់ច្របូកច្របល់ជាន់គ្នាស្លាប់អស់ជាច្រើន ។

ស្តេចប្រើស អ្នកមានបញ្ញា


លក្ខណជាតក
          កាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តវេឡុវ័ន (ព្រៃឫស្សី) ក្រុងរាជគ្រឹះ ទ្រង់បានត្រាស់អំពីរឿងដែលទេវទត្តប្រព្រឹត្តខ្លួនមិនល្អ រហូតធ្វើឲ្យ បរិវារដែលគោរពស្រឡាញ់អស់ជំនឿ ទើបព្រះអង្គលើកយកជាតកមកសម្តែង មានសេចក្តីថា ៖
          កាលកន្លងទៅ កាលព្រះសម្មាសម្ពុទ្ធទ្រង់ចាប់កំណើតកើតជាស្តេចប្រើសអាស្រ័យនៅតំបន់ជិតទីក្រុង មគធៈ មានកូនពីរ កូនទីមួយឈ្មោះ លក្ខណៈ និងកូនទីពីរឈ្មោះ កាឡៈ ។ ពេលខ្លួនចាស់ជរាទៅ ស្តេចប្រើសក៏បែងចែកបរិវារឲ្យកូនគ្រប់គ្រង ម្នាក់ ៥០០ ក្បាល ។  លុះរដូវពេលជាំជុះចូលមកដល់ អ្នកស្រុកក៏បាននាំគ្នាដាក់អន្ទាក់ ជីករណ្តៅបង្កប់ចម្រូងជាច្រើន ដើម្បីការពារកុំឲ្យសត្វចូលមកបំផ្លាញដំណាំដាំដុះពួកគេ ។  ចំណែកស្តេចប្រើសក៏បានដាស់តឿនកូន ៗ របស់ខ្លួនឲ្យចេះប្រយ័ត្នប្រយែងមើលថែបរិវាររៀង ៗ ខ្លួនឲ្យបានល្អផងដែរ ។
          លក្ខណៈ នាំបរិវាររបស់ខ្លួនចេញទៅរកស៊ីនៅក្នុងព្រៃជ្រៅ ៗ ។ រីឯកាឡៈវិញជាសត្វល្ងង់ខ្លៅ មិនដែលដាស់តឿនដល់បរិវាររបស់ខ្លួនអ្វីទេ បណ្តោយឲ្យពួកបរិវាររបស់ខ្លួនទៅស៊ីដំណាំរបស់អ្នកស្រុកទាល់តែភ្លេចខ្លួន ហើយត្រូវជាប់អន្ទាក់ធ្លាក់ចូលក្នុងរណ្តៅចម្រូងស្លាប់ទាំងអស់ ។
          ក្រោយពេលរដូវដាំដុះកន្លងផុត កូនទាំងពីរក៏ត្រឡប់មករកប្រើសបិតាវិញ ។ លក្ខណៈ បាននាំបរិវារឆ្លងផុតពីអន្ទាក់ចម្រូងផ្សេង ៗ ហើយគ្មាននរណាមួយរងរបួសឬស្លាប់ឡើយ ឯកាឡៈធ្វើឲ្យបរិវាររបស់ខ្លួនស្លាប់ទាំងអស់នៅសល់តែខ្លួនឯងមួយគត់ ។
          ស្តេចប្រើសឃើញដូច្នេះក៏ពោលទៅកូន ៗ ថា អ្នកមានបញ្ញាចេះថែរក្សាការពារបរិវាររបស់ខ្លួនឲ្យរួចផុតពីក្តីអន្តរាយផ្សេង ៗ បាន ចំ ណែកអ្នកដឹកនាំល្ងង់ខ្លៅ តែងនាំបរិវាររបស់ខ្លួនឲ្យទៅរកសេចក្តីវិនាស ។
          កាលក្រោយមក កាឡៈកើតជាទេវទត្ត ហើយពួកបរិវារក៏មកជាបរិវាររបស់គេនាពេលនេះ។ រីឯលក្ខណៈ គឺព្រះសារីបុត្រ ហើយពួកបរិវារគឺជាពុទ្ធបរិស័ទ ស្តេចប្រើសគឺជាអង្គតថាគតនេះឯង ។
អ្នកដឹកនាំល្ងង់ខ្លៅ តែងបង្រៀនក្តីល្ងង់ខ្លៅដល់កូនចៅ
និងដឹកនាំកូនចៅឲ្យទៅរកក្តីអាប់ឱន និងវិនាស ។

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតក ភាគ ១ ទំព័រ២៦  គឹម ចាន់ណា )