សម្មោទមានជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់យាងទៅក្រុងកបិលពស្តុ
ព្រះអង្គគង់នៅនិគ្រោធា រាម គ្រានោះ មានកើតការវិវាទក្នុងខ្សែព្រះរាជវង្ស
ទើបទ្រង់សម្តែងជាតកដើម្បីទូន្មានឲ្យឃើញពីផលប៉ះពាល់នៃការមិនចេះសាមគ្គីគ្នា
មានសេចក្តីថា ៖
កាលកន្លងទៅ
តថាគតកើតជាស្តេចចាបពូកគ្រប់គ្រងបរិវារទាំងអស់ដែលអា ស្រ័យនៅជិតក្រុងពារាណសី។
គ្រាមួយ ហ្វូងចាបពូកក៏បានហើរទៅជាប់អន្ទាក់សំណាញ់របស់ព្រាន ពេលនោះដែរ
ស្តេចចាបពូកក៏ប្រាប់ទៅបរិវារទាំងអស់ឲ្យនាំគ្នាប្រឹងហើរ ព្រមៗគ្នា ដើម្បីលើកសំណាញ់ទៅពាក់នឹងមែកឈើនោះ
ទើបអាចរួចផុតពីសេចក្តីស្លាប់បាន។ ពេលក្រោយៗមក
ពួកចាបពូកតែងតែធ្វើដូច្នេះរាល់ពេលដែលជាប់សំណាញ់
រហូតអន្ទាក់ព្រានមិនអាចចាប់ហ្វូងចាបនោះបានឡើយ។ ប៉ុន្តែ
មិនបានប៉ុន្មានហ្វូងចាបពូកក៏មានជម្លោះនឹងគ្នា ឯស្តេចចាបកាលបើឃើញដូច្នោះ ក៏គិតថា
ប្រាកដជាកើតក្តីអន្តរាយជាមិនខានឡើយ។
ពេលនោះ
ស្តេចចាបក៏បាននាំពួកបរិវារដែលនៅមានចិត្តសាមគ្គីគ្នាប្តូរទៅរស់នៅកន្លែងផ្សេង។
រីឯក្រុមចាបពូកដែលបែកបាក់សាមគ្គីគ្នា ដែលផ្តាច់ខ្លួនចេញពីហ្វូងស្តេច ចាបនោះបានចេញទៅរកចំណីជាមួយនឹងក្រុមគ្នាវា
ស្រាប់តែភ្លាត់ទៅជាប់នឹងសំណាញ់ព្រាននោះទៀត។ ដោយសារតែខ្វះភាពសាមគ្គីគ្នាចាបនីមួយៗ
គិតតែពីហើរទៅទិសផ្សេង ៗ យ៉ាងអនាធិបតេយ្យ។
ទីបំផុត
ពួកចាបពូកទាំងនោះត្រូវនាយព្រានចាប់យកទៅឆីអស់គ្មានសល់នាពេលនោះតែម្តង។
កាលក្រោយមក នាយពា្រនបានកើតជាទេវទត្ត
ស្តេចចាប់ពូកគឺតថាគត។
សាមគ្គីភាព
គឺជាកម្លាំងមួយដ៏រឹងមាំ
ដែលជួយយើងឲ្យរួចផុតពីអន្តរាយទាំងពួង។
“សាមគ្គីរស់
បែកបាក់សាមគ្គីស្លាប់”