លុះត្រាតែអ្នកព្យាយាមកែឆ្នៃជីវិតរបស់អ្នក
បើមិនដូច្នោះទេកាលៈទេសៈនឹងកែជីវិតរបស់អ្នកជាមិនខាន ។ អ្នកត្រូវតែធ្វើការ លះបង់
វិនិយោគ និងពុះពារដើម្បីសម្រេចគោលដៅដែលអ្នកប្រាថ្នា ។ ចូរជ្រើសរើសគោលដៅដែលល្អបំផុត
។ អ្នកមិនអាចចាប់ផ្តើមផែនការអ្វីមួយដោយពុំមានគោលដៅនោះបានឡើយ ។
អ្នកគឺជាជាងចម្លាក់ ដែលត្រូវឆ្លាក់ដំណើរជីវិតខ្លួនឯង ។ តើអ្នកណាម្នាក់សម្រេចបានអ្វីបានជោគជ័យ ហើយជាអ្វីដែលអ្នកចង់ធ្វើហើយឬនៅ ? បើមាន ចូរស្វែងយល់ពីរបៀបគេធ្វើ ហើយចាប់ផ្តើមធ្វើដោយខ្លួនឯង ។ មិនថាទីណា ពេលណាឡើយ ចូរចាប់ផ្តើមធ្វើ ហើយពុះពារឲ្យបានសម្រេចដូចគេ ប្រកបដោយភាពជឿជាក់លើខ្លួនឯង និងអស់ពីសមត្ថភាពដែលខ្លួនមាន ។ អ្នកពុំចាំបាច់គិតខ្វល់ពីអ្នកដទៃដែលរិះគន់អំពីលទ្ធផលរបស់អ្នកឡើយ ។ ប្រើជំនឿជឿជាក់លើខ្លួន ដើម្បីជំនះរាល់បញ្ហាដែលមានចំពោះមុខ ។ នេះហើយជាជីវិតរបស់អ្នក ដែលត្រូវប្រព្រឹត្តទៅរបៀបនេះជារៀងរាល់ថ្ងៃ គឺមួយជំហ៊ានម្តង មួយជំហ៊ានម្តង ។
ចូរកំណត់គោលដៅរបស់ខ្លួនដោយសរសេរវាឡើងឲ្យបានច្បាស់លាស់ ។ មានមនុស្សប្រមាណតែ ៣% ប៉ុណ្ណោះ ដែលបានកំណត់ និងសរសេរគោលដៅរបស់ខ្លួនឡើងហើយក្នុងចំណោមនោះ មានតែ ១% ប៉ុណ្ណោះ ដែលបានពិនិត្យគោលដៅនោះឡើងវិញនូវគោលដៅរបស់ខ្លួនជាប្រចាំថ្ងៃ ។ ត្រូវធ្វើខ្លួនឲ្យជាមនុស្សឆ្នើមម្នាក់ ក្នុងចំណោមមនុស្ស ១% ខាងលើនេះ ។ ចូររំលឹកគោលដៅរបស់ខ្លួនឲ្យបានញឹកញាប់បំផុត ។ គោលដៅ គឺជាសុបិន្តដែលមានថ្ងៃកំណត់ច្បាស់លាស់ ។ អ្នកនឹងទទួលបានភាពអស្ចារ្យ និងសុភមង្គលតាមគោលដៅដែលអ្នកបានកំណត់ ។
( ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ ប្រការ ដើម្បីជោគជ័យ ទំព័រ ១ )