ចំណុចចំបងដែលមាននៅក្នុងចិត្តរបស់មនុស្សជោគជ័យ
គឺថាពួកគេផ្តោតការយកចិត្តទុកលើគោលដៅការងារច្បាស់លាស់ និងលទ្ធផលភ្លាម ៗ នៃការងារនោះ
។ ចូរបែងចែកប្រភេទការងារឲ្យបានដាច់ស្រលះសំខាន់ដាក់ដោយសំខាន់ បន្ទាន់នៅជាមួយបន្ទាន់
តាមលំដាប់ហើយកំណត់ពេលឲ្យបានសមស្របសម្រាប់ការងារនីមួយ ៗ ។ បំបែកការងារធំមួយ
ឲ្យក្លាយជាការងារតូច ៗ តាមលំដាប់ងាយរបស់វាសឹមចាប់ផ្តើមធ្វើ ។
ដំបូងអ្នកពុំបាច់ខ្វាយខ្វល់ថាតើការងារនីមួយ ៗ នោះនឹងសម្រេចបានយ៉ាងណានោះខ្លាំងពេកទេ
។ តាមរយៈការប្តេជ្ញា ការស្រាវជ្រាវ
និងការកំណត់អត់ធ្មត់ អ្នកនឹងមើលឃើញនូវមធ្យោបាយ ។
ពេលនោះហើយជាពេលដែលអ្នកដឹងបានថា តើអ្នកសម្រេចការងារទាំងនោះបានដោយរបៀបណា
គឺថាគោលដៅរបស់អ្នកសំរេចបានតាមលំដាប់លំដោយនៃការងាររបស់វា គឺវាស្ថិតនៅលើការចេះបែងចែកការងារនេះឯង
។
ដូចនេះក្នុងដំណាក់កាលបន្ទាប់ទៅនេះ
ចូរបែងចែកតម្លៃ ឬសារៈសំខាន់នៃការងារប្រចាំថ្ងៃរបស់ខ្លួន បើមិនដូច្នេះទេ
ការងារទាំងអស់នឹងមានតម្លៃស្មើ ៗ គ្នា
ដែលជាហេតុនាំឲ្យអ្នកមិនអាចដឹងបានថាត្រូវផ្តើមធ្វើការងារមួយណាមុននោះឡើយ ។
ចំណុចថាការងារមួយសម្រេច ឬក៏អត់នោះមិនចោទជាបញ្ហាអ្វីឡើយ ។ ចង់ដឹងថាការងារនិមួយ ៗ
របស់អ្នកមានសារៈសំខាន់ប៉ុណ្ណានោះ អ្នកត្រូវកំណត់ប្រយោជន៍របស់វាឲ្យច្បាស់ ។
វិធីដ៏ល្អបំផុត គឺត្រូវកត់ត្រាអ្វីដែលត្រូវធ្វើជាប្រចាំថ្ងៃ បន្ទាប់មកកំណត់ថា
ត្រូវធ្វើមួយណាមុនគេ ។
ក្នុងចំណោមការងារប្រចាំថ្ងៃទាំងអស់នេះ
គួរជ្រើសការងារមួយធ្វើជាការងារចំបងជាងគេ
និងលំបាកបំផុតដែលត្រូវរំលឹក និងធ្វើឲ្យបានសម្រេចក្នុងថ្ងៃនេះ ។
បន្ទាប់ពីបានសម្រេចការងារទាំងអស់នោះចប់អស់ហើយ
អ្នកអាចសំរាកបានយ៉ាងមានសុភមង្គលលើគំនរអារម្មណ៍នៃភាពជោគជ័យ ។
(
ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ ប្រការ ដើម្បីជោគជ័យ ទំព័រ ២ )