មាននិទានមួយថាៈ មានបុរសម្នាក់
និងស្រ្តីម្នាក់ជាស្មន់អន្ធករផងគ្នា លួចទៅមករកគ្នា ម្តាយឪពុកពុំដឹងឡើយ ។
មានកាលមួយថ្ងៃ ខ្លែងឆាបពស់វែកឆី វាហើរមកជ្រុះពស់លើដំបូនផ្ទះស្រីនោះ ។
ក្នុងរាត្រីនោះឯង បុរសនោះទៅកាន់ផ្ទះមេស្មន់អន្ធករ គាប់ជួនភ្លៀងធំ
បុរសនោះស្រេកទឹកប្រើមេស្មន់អន្ធករទៅសិតទឹកឲ្យ ។
មេស្មន់អន្ធករពុំទៅសិតទឹកអំពីក្អមយកសៀនទៅត្រងទឹកភ្លៀងនៅរងស្បូវ ត្រូវឆ្អឹងពស់វែកនោះ ទឹកភ្លៀងដូចជាគេលាងពិសពស់ហូរចូលទៅក្នុងសៀន ។ មេស្មន់អន្ធករមិនបាន ដឹង ក៏យកមកឲ្យបុរសនោះផឹក ។ កម្លាំងពិសពស់ខ្លាំង បុរសនោះក៏ហល់ផ្ទៃស្លាប់ទៅ ។ មេស្មន់អន្ធករបីខ្មោចបុរសនោះយកទៅដាក់នៅកណ្តាលផ្លូវ ។ លុះព្រឹកឡើង ឪពុកម្តាយបុរសស្លាប់នោះ ដឹងថាកូនបាត់ហើយដើរខ្មីឃ្មាតទៅរក បានឃើញខ្មោចកូននៅកណ្តាលផ្លូវក៏ភិតភ័យរលះរលាំងទៅប្តឹងចៅក្រម ។ ឯចៅក្រមដណ្តឹងថា “ កូននោះស្លាប់ដោយមានហេតុ ឬឥតហេតុ ? ” ។ ម្តាយឪពុកឆ្លើយថា “ ខ្ញុំពុំឃើញហេតុអ្វីទេ ” ។ ចៅក្រមថា “ បើឥតហេតុដូច្នោះ យើងនឹងជំនុំជម្រះឲ្យពុំបាន ” ។ ទើបឪពុកម្តាយប្តឹងចៅក្រម ឲ្យនាំខ្លួនឡើងទៅគាល់ព្រះមហាក្សត្រហើយក្រាបបង្គំទូលថា “ សូមទ្រង់ព្រះមេត្តាប្រោស, កូនខ្ញុំព្រះបាទអម្ចាស់នេះស្លាប់ទៅនៅកណ្តាលផ្លូវ ចៅក្រមពិចារណារកឲ្យខ្ញុំព្រះបាទព្រះអម្ចាស់ពុំបានឡើយ ទើបខ្ញុំព្រះបាទព្រះអម្ចាស់មកក្រាបទូលព្រះបាទអម្ចាស់ពុំចេរ សូមទ្រង់ព្រះពិចារណា ” ។ ទើបព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា “ បើអស់ចៅក្រមទាំងអម្បាលមាណនោះជំនុំពិចារណាក្តីនេះពុំបាន ក៏អញពិចារណាខ្លួនឯង ” ទើបព្រះអង្គឲ្យហៅកំឡោះរាជានុកូលម្នាក់មក ហើយទ្រង់មានព្រះបន្ទូលថា “ ចូរព្រះស្តែងយកខ្មោចបុរសនោះទៅដាក់លើផ្ទះឪពុកម្តាយ ហើយប្រាប់អស់ទាំងស្រីផងឲ្យទៅយំសោកក្បែរខ្មោចបុរសនោះ ហើយព្រះស្តែងចាំស្តាប់ទំនូញអស់ស្រីទាំងនោះ វាយំទួញថាម្តេច ៗ ខ្លះ ? ស្រីណាយំសោកស្តាយថាម្តេច ព្រះស្តែងកត់ត្រាឈ្មោះអស់ស្រីអម្បាលនោះសព្វគ្រប់យកមកឲ្យអញ ” ។ ឯចៅកំឡោះរាជានុកូលនោះ ក្រាបថ្វាយ បង្គំទទួលព្រះបន្ទូលចេញទៅយកខ្មោចបុរសនោះទៅដាក់លើផ្ទះម្តាយឪពុក ហើយប្រាប់អស់ស្រីផងឲ្យមកយំសោកខ្មោចនោះដូចព្រះបន្ទូល ។ អស់ស្រីឯទៀតមកយំហើយទៅផ្ទះទីទៃ ៗ ទៅនៅតែមេម្នាក់យំសោកអាល័យពុំអស់សេចក្តីពុំទៅផ្ទះ ឱប ខ្មោចទួញយំនៅទីនោះ ។ កម្លោះរាជានុកូលកត់ដោយដំណើរហើយយកទៅទូលព្រះមហាក្សត្រ ព្រះអង្គជា្របដោយដំណើរនោះហើយ ទ្រង់មានព្រះបន្ទូលឲ្យទៅដណ្តឹងមេនោះថា “ ត្រូវជាសាច់ញាតិម្តេចនឹងខ្មោចនោះ បានជាឱបទួញយំពុំទៅផ្ទះ ? ” ។ មេនោះឆ្លើយថា “ ពុំជាសាច់ញាតិទេ ត្បិតចៅនេះជាស្មន់អន្ធករនឹងខ្ញុំ ទៅរកខ្ញុំ ចួនភ្លៀងធំ ចៅនេះស្រេកទឹក ខ្ញុំយកសៀនត្រង់ទឹកភ្លៀងឲ្យចៅនេះ ៗ ផឹកហើយ ស្រាប់តែហល់ផ្ទៃស្លាប់យប់នោះឯង ខ្ញុំយកខ្មោចទៅដាក់កណ្តាលផ្លូវ ខ្ញុំស្រណោះបុរសនេះឯងទើបខ្ញុំយំ ” ។ កម្លោះរាជានុកូលក៏នាំពាក្យទាំងនេះ ទៅក្រាបទូលព្រះមហាក្សត្រ ។ ព្រះអង្គបានជ្រាបអស់ដំណើរដូច្នោះហើយ ទើបព្រះអង្គឲ្យមកមើលលើដំបូលផ្ទះស្មន់អន្ធករនោះឃើញមានឆ្អឹងពស់វែកនៅទីដែលមេស្មន់អន្ធករត្រងទឹកភ្លៀងឲ្យបុរសនោះផឹក ទើបទ្រង់មានព្រះបន្ទូលថា “ នេះហេតុកម្មបុរាណខ្លួនឯងមកផ្តល់ ” ឯមេស្មន់អន្ធករនោះពុំធ្វើថ្នាំបំពុលឡើយ ” ។ ព្រះអង្គពុំឲ្យម្តាយបុរសស្លាប់នោះនាំមេស្មន់អន្ធករនោះជាក្តីឡើយ បើកឲ្យមេស្មន់អន្ធករនោះទៅលំនៅអាត្មាទីទៃ ៗ ហោង ។

(ដកស្រង់ចេញពីសៀវភៅ
ប្រជុំរឿងព្រេងខ្មែរភាគ ៣)