Latest Movie :

រឿង ស្រី ៤ នាក់ដណ្តើមចោរធ្វើប្តី


        មាននិទានមួយថាៈ មានស្រី ៤ នាក់បានឃើញចោរម្នាក់ដែលព្រះមហាក្សត្រទ្រង់ត្រាស់បង្គា​ប់ឲ្យរាជបុរសដោតនៅត្រង់ទ្វារបន្ទាយ, ប៉ុន្តែមិនទាន់ស្លាប់ ទើ់បស្រីទាំង ៤ នាក់គិតព្រមព្រៀងគ្នាចូលទៅសូមសោះចោរនោះ អំពីព្រះមហាក្សត្រ ព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឲ្យលោះយកចោរនោះ តែទ្រង់ឲ្យយកមាសមួយពាន់ដម្លឹងដាក់ឃ្លាំង ។ ឯស្រី ៣ នាក់គ្មានមាសថ្វាយ មានតែស្រីម្នាក់មានមាសមួយពាន់ដម្លឹងថ្វាយជាថ្លៃចោរ ។ លោះរួចជ្រះស្រឡះហើយយកចោរនោះមកនៅផ្ទះជាមួយគ្នា, ស្រីម្នាក់ខំសង្វាតដេកឱបក្រុងរក្សាមើលដុសលាងខ្ទុះសំអុយសព្វថ្ងៃ, ស្រីម្នាក់ខំសង្វាតរកស៊ីលក់ដូរយកប្រាក់មកចិញ្ចឹម ។

          លុះចំណេរយូរទៅចោរនោះបានសះជាជម្ងឺ ហើយស្រីទាំង ៤ នាក់ ឈ្លោះប្រកែកគ្នាដណ្តើមចោរម្នាក់នោះធ្វើជាប្តីតែសព្វខ្លួន ប៉ុន្តែជជែកមិនដាច់ស្រេច ព្រោះគ្មានអ្នកណាសម្រេចសេចក្តីឲ្យ ទើបនាងទាំង ៤ នាក់នាំគ្នាទៅដល់ចៅក្រមជំរាបប្តឹងតាមដំណើររាងខ្លួន ។ ចៅក្រមជំនុំជម្រះក្តីនោះពុំបាន ក៏នាំនាងទាំង ៤ នាក់ឡើងក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរទីទៃ ៗ  ។ ស្រីទាំង ៤ នាក់ក្រាបទូលថា “ បើសេចក្តីដូច្នេះ តើចោរនេះនឹងបានជាប្តីរបស់ស្រីណា ? “ ។
          ព្រះមហាក្សត្រទ្រង់ព្រះពិចារណា ក្នុងព្រះរាជហឫទ័យឈ្វេងយល់ស្រេចហើយ ទើបទ្រង់មានព្រះបន្ទូលបង្គាប់ថា “ នាងដែលមានតែមាសឲ្យទៅលោះចោរមកហើយ មិនបានចែរក្សារកថ្នាំចាំជម្ងឺ មិនាបានដេកឱបក្រុងរក្សាមើលជម្ងឺនោះត្រូវទុកជាម្តាយ, ឯនាងដែលខំសង្វាតដេកឱបក្រុងរក្សាថែទាំជម្ងឺដុសលាងសំអុយអសោចិសព្វថ្ងៃនោះ ត្រូវបានជាប្រពន្ធព្រះស្តែងចោរនោះ, ចំណែកនាងដែលខំសង្វាតលក់ដូរយកប្រាក់មកចិញ្ចឹមចោរនោះត្រូវបានជាបង ” ។
          ព្រះមហាក្សត្រទ្រង់កាត់សេចក្តីដូច្នេះ ហៅសុគតិគមនំល្អប្រពៃហោង ។

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរ ភាគ ៣)
Share this article :