Latest Movie :

រឿង ស្រី ២ នាក់ឈ្លោះដណ្តើមធ្មេញឈើ


          មាននិទានមួយថាៈ  មានស្រី ២ នាក់ ស្រីម្នាក់ម្តាយឈឺធ្ងន់ បីម្តាយដាក់លើភ្លៅ យកទឹកក្បិតមុខ ទើបម្តាយដឹងខ្លួន ។ ស្រីម្នាក់ទៅសួរជួលធ្វើធ្មេញឈើ ។ ស្រីម្តាយឈឺធ្ងន់ថា “ ធ្មេញឈើមាន តែឥតអ្នកណាទៅយកឲ្យ ព្រោះអញរវល់នឹងម្តាយឈឺធ្ងន់ ” ។ ស្រីដែលចង់បានធ្មេញឈើនោះថា “ បើអញជួលនាងតើបានឬទេ ? ” ។
ស្រីម្តាយឈឺនោះ ហេតុតែចង់បានឈ្មួញធ្មេញឈើ ក៏ព្រមជួលឲ្យទៅហើយឲ្យស្រីដែលជួលនោះបីម្តាយឲ្យ, ខ្លួនឯងចូលទៅយកធ្មេញឈើអំពីក្នុងផ្ទះ ។ ឯម្តាយឈឺនោះ ដាច់ខ្យល់ស្លាប់លើភ្លៅស្រីជួលធ្មេញឈើនោះ ហើយស្រីនោះមាត់ត្រឡប់ភ្នែកឲ្យ ។ ស្រីជាកូននោះ យកធ្មេញឈើមកឲ្យស្រីដែលជួលនោះ ហើយលើកខ្មោចម្តាយធ្វើបុណ្យ ៗ រួចទើបស្រីជួលធ្វើធ្មេញឈើនោះយកធ្មេញឈើមកឲ្យ ឲ្យឈ្មួញតែហួង ១ ។ ស្រីម្ចាស់ធ្មេញថា “ អ្នកឯងជួលអញយកទៅត្បាញយូរហើយតាំងអំពីម្តាយអញស្លាប់ម្ល៉េះ លុះអញលើកខ្មោចធ្វើបុណ្យរួចហើយ ទើបឯងយកធ្មេញឈើមកឲ្យអញ  ឲ្យឈ្មួញអញតែហួង ១  អញពុំយកឡើយលុះតែឲ្យឈ្នួលអញស្លឹង ១ ទើបអញយក ” ។ ស្រីជួលធ្មេញឈើថា “  ម្តេចក៏នាងប្រើឲ្យអញឲ្យឈ្នួលស្លឹង ១  បើម្តាយនាងស្លាប់លើភ្លៅអញ ៗ បានបិទមាត់ត្រឡប់ភ្នែកឲ្យ តើនាងបានជជុះរលាស់ឲ្យអញ ឬ ? ” ។ ស្រីទាំង ២ នាក់ក៏ឈ្លោះគ្នាហើយនាំគ្នាទៅប្តឹងចៅក្រម ៗ កាត់សេចក្តីនោះពុំបាន ក៏នាំស្រីទាំង ២ នាក់ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរទីទៃ ៗ ។ ព្រះអង្គទ្រង់ពិចារណាថា “ ស្រីជួលធ្មេញឈើហេតុតែជាកូនបូរាណទើបបានម្តាយនោះស្លាប់លើភ្លៅ បានបុទមាត់ត្រឡប់ភ្នែកឲ្យ ” ព្រះអង្គទុកនាងនោះជាកូនបង្កើតឯកូនបង្កើតទុកជាក្មួយបង្កើ់ត ហើយឲ្យចែករបស់អំពីខ្មោចម្តាយនោះជា ៣ ភាគ ឲ្យទៅស្រីជួលធ្មេញឈើ ២ ភាគ ស្រីជាកូន ១ ភាគ ។ ព្រះអង្គបង្គាប់ដូច្នេះ ស្រីទាំង ២ នោះព្រមទទួលយកចំណែកទីទៃ ៗ ហើយក្រាបថ្វាយបង្គំលាទៅដោយលំនៅទីទៃ ៗ ហោង ។

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៥៧)
Share this article :