មាននិទានមួយដំណាលថាៈ
នៅក្នុងស្រុកមួយមានសេដ្ឋី ៣ នាក់ ។ សេដ្ឋីមួយនៅទិសខាងកើត សេដ្ឋីមួយនៅទិសកណ្តាល
សេដ្ឋីមួយទៀតនៅទិសខាងលិច ។ សេដ្ឋីនៅកណ្តាលមានកូនក្រមុំមួយរូបឆោមល្អល្អះ,
សេដ្ឋីនៅទិសខាងលិច ចាត់ចែងបណ្តាការឲ្យមនុស្សទៅដណ្តឹងកូនក្រមុំសេដ្ឋីនោះ
ចួនជាថ្ងៃដែលទៅដណ្តឹងនោះ សេដ្ឋីជាឪពុកមិននៅ ៗ តែម្តាយ ៗ
ក៏ស្រុះស្រួលឲ្យកូនទៅសេដ្ឋីនៅទិសខាងលិច ។
ក្រោយមកសេដ្ឋីនៅទិសខាងកើត ចាត់ចែងបណ្តាការឲ្យមនុស្សទៅនិយាយដណ្តឹងកូនក្រមុំសេដ្ឋីនោះដែរ តែចួនជាថ្ងៃនោះនៅតែឪពុក ម្តាយទៅកាន់ទីដទៃ ឪពុកក៏យល់ព្រមឲ្យកូនទៅសេដ្ឋីនៅទិសខាងកើត ។ ប្រពន្ធពុំដឹងថាប្តីលើកកូនក្រមុំឲ្យទៅសេដ្ឋីនៅទិសខាងកើតទេ ។ លុះដណ្តឹងស្រេចហើយក៏កំណត់ថ្ងៃរៀបមង្គលការជាមួយគ្នា ហើយសេដ្ឋីទាំង ២ នាក់ ចាត់ឲ្យនាក់ផ្លូវចៅមហារៀបគ្រឿងបណ្តាការ មានក្រយាសំពះសព្វគ្រប់ នាំទៅជូនឪពុកក្មេក ស្រាប់តែទៅចួបប្រទះគ្នានៅផ្ទះឪពុកក្មេកម្តាយក្មេក ហើយក៏ដណ្តើមគ្នា មួយថា “ ស្រីនេះជាប្រពន្ធអញ ម្តាយលើកឲ្យអញ ” ។ សេដ្ឋីមួយទៀតថា “ ស្រីនេះប្រពន្ធអញ ឪពុកអញលើកឲ្យអញ” ។ សេដ្ឋីទាំង ២ នាក់ ដណ្តើម គ្នាដូច្នេះហើយ ក៏នាំគ្នាទៅប្តឹងចៅក្រម សូមឲ្យកាត់សេចក្តីនេះតើត្រូវបានទៅខាងណា ? ។ ចៅក្រមអារកាត់សេចក្តីនោះពុំបាន ទើបសេដ្ឋីទាំង ២ នាក់នាំគ្នាឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រ ៗ ព្រះអង្គមានព្រះបន្ទូលសួរថា “ នែ សេដ្ឋី ! មានហេតុដំណើអ្វីបានជាព្រះស្តែងនាំគ្នាមកប្តឹងយើង ? ” ។ សេដ្ឋីនៅទិសខាងកើតក្រាបទូលថា “ ខ្ញុំព្រះបាទអម្ចាស់បានឲ្យគេទៅដណ្តឹងកូនក្រមុំសេដ្ឋីនេះដល់ម្តាយឪពុក តែពេលនោះ ពុំជួបនឹងម្តាយឃើញតែឪពុក ៗ ក៏ព្រមឲ្យកូនមកខ្ញុំព្រះបាទអម្ចាស់ដាច់ស្រឡះ ហើយខ្ញុំព្រះបាទអម្ចាស់រៀបគ្រឿងបណ្តាការក្រយាសំពះ នាំចូលទៅប្រទះគ្នា នៅមុខផ្ទះម្តាយ ឪពុកនោះ ទើបដណ្តើមគ្នាកើតជាក្តី ហើយនាំគ្នាមកក្រាបបង្គំទូល សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ ” ។ ព្រះអង្គទ្រង់ដណ្តឹងទៅសេដ្ឋីនៅទិសខាងលិច ៗ សេដ្ឋីនៅទិសខាងលិចក៏ក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់បានឲ្យគេទៅដណ្តឹងកូនក្រម។សេដ្ឋីនេះដល់ម្តាយឪពុក តែចួនជាពុំឃើញឪពុក ឃើញតែម្តាយ ៗ លើកកូនឲ្យខ្ញុំព្រះបាទអម្ចាស់ជាជ្រះស្រឡះ ទើបខ្ញុំព្រះបាទអម្ចាស់រៀបរណ្តាប់ទៅធ្វើមង្គលការ ស្រាប់តែប្រទះគ្នានៅមុខផ្ទះម្តាយឪពុក ក៏ដណ្តើមគ្នាកើតជាក្តីឡើង នាំគ្នាមកក្រាបបង្គំទូល សូមទ្រង់ជា្របក្រោមល្អងធូលីព្រះបាទ ” ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាថា “ គួរឲ្យសេដ្ឋីដែលម្តាយលើកប្រគល់ឲ្យ ត្បិតម្តាយបានបីបមថ្នមកូនដោយសេចក្តីនឿយហត់ជាងឪពុក ” ។ ទើបទ្រង់ព្រះវិនិច្ឆ័យថា “ ត្រូវឲ្យកូនក្រមុំទៅជាប្រពន្ធសេដ្ឋីនៅទិសខាងលិច, ឯសេដ្ឋីទិសខាងកើតដែលឪពុកលើកឲ្យនោះ មិនត្រូវបានទេ ព្រោះកូនស្រីឪពុកមិនសូវបានថែទាំដូចម្តាយ ហើយព្រះអង្គទ្រង់ផ្សះផ្សាឲ្យសេដ្ឋីទាំង ២ នោះ ចងមេត្រីនឹងគ្នារៀងទៅ ។ សេដ្ឋីទាំង ២ នាក់ ក៏ក្រាបបង្គំទូលលាទៅកាន់លំនៅរៀងខ្លួនហោង ” ។

(ដកស្រង់ចេញពីសៀវភៅ
ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៤៩)