មាននិទានមួយថាៈ មានរាជអមាត្យ ២ នាក់
ម្នាក់ចុះមកពីបម្រើព្រះមហាក្សត្រ នឹងត្រឡប់ទៅផ្ទះ ម្នាក់មកពីផ្ទះឡើងទៅបម្រើ
ប្រទះគ្នានៅពាក់កណ្តាលស្ពាន ប្រកែកគ្នាពុំព្រមចៀសគ្នាតែរៀងខ្លួន
អមាត្យដែលចុះអំពីបម្រើថា “ ចូរចៅចៀសចេញ ត្បិតអញទើបតែចុះមកអំពីបម្រើហ្លួង
អញនឹងត្រឡប់ទៅផ្ទះវិញ ” ។ អមាត្យមួយថា “ ចូរចៀសអញ ៗ ទៅបម្រើហ្លួង ” ។ អមាត្យទាំង ២
នោះ ពុំព្រមចៀសគ្នា នាំគ្នាទៅប្តឹងចៅក្រមដោយនូវដំណើរទីទៃ ៗ ចៅក្រមនិយាយឃាត់ថា “
អ្នកទៅបម្រើក៏ទៅបម្រើទៅ, អ្នកទៅផ្ទះក៏ទៅផ្ទះទៅ កុំឈ្លោះគ្នា ។ អមាត្យទាំង ២
នាក់ពុំសុខចិត្តតាមចៅ ក្រមឃាត់នោះឡើយ
ក៏នាំគ្នាទៅក្រាបបង្គំគាល់ព្រះមហាក្សត្រតាមដំណើររឿងទីទៃ ៗ ។
ព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាហើយ ទ្រង់ព្រះរាជបញ្ជា
ឲ្យអមាត្យអ្នកឡើងទៅបម្រើនោះ យកភោជនាហារទៅស្មាលាទោសនឹងអមាត្យ
ដែលចុះមកពីបម្រើទ្រង់ព្រះរាជបញ្ជាដូច្នេះ អមាត្យទាំង ២
នាក់ព្រមចូលចិត្តគ្រប់គ្នាហោង ។
(ដកស្រង់ចេញពីសៀវភៅ
ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៣៥)