(សេចក្តីសង្ខេប)
មានសេចក្តីដំណាលថា
មានព្រះមហាក្សត្រមួយអង្គព្រះនាមព្រះបាទមហារថរាជ ព្រះអគ្គមហេសី ព្រះនាម សិរិរតនអាភា
គ្រងរាជ្យក្នុងនគរមេឃវតី ។ រាត្រីមួយព្រះនាងទ្រង់ព្រះសុបិនថា មានបុរសម្នាក់
សប្បុរខ្មៅ ភ្នែកក្រហម ស្លៀកពាក់សំពត់ក្រហម ដៃកាន់អាវុធមុតថ្លា មកពីទិសខាងលិច
ចូលដល់ក្រឡាបន្ទំ រួចពុះទ្រូងរូងយកសាច់បេះដូង ហើយដើរចេញទៅទិសខាងលិចវិញ ។
លុះតើនឡើង ទើបព្រះនាង
ក្រាបទូលព្រះស្វាមីអំពីដំណើរសុបិននោះ ។ ព្រះរាជាទ្រង់ត្រាស់ហៅហោរ ដែលចេះទាយនិមិត្ត
ហោរក្រាបទូលថា
តាមព្រះសុបិននេះ មានទំនាយថា ព្រះករុណាជាម្ចាស់ជជីវិ
និងព្រះរាជាទេពីនឹងព្រាត់ប្រាសគ្នាពុំខាន ។
ចុះហេតុដូចម្តេច
បានជាយើងត្រូវព្រាត់គ្នា ?
បពិត្រព្រះសម្មតិទេព
មហាមេឃនឹងបង្អុរភ្លៀងធ្លាក់ចុះមកលើផែនដីរាល់យប់ថ្ងៃ
ហើយជលធារានឹងជោរជន់ឡើងរហូតដល់កំពស់ ៧ ត្នោតលៃ ។
ព្រះរាជាមានព្រះបញ្ជា
ឲ្យជាងតទូកក្តារបំរុងទុកជាប្រញាប់ប្រញាល់មានទិវារាត្រី ត្រាតែទឹកជោរជន់ឡើងឥតអាក់
ដរាបដល់មានកំពស់ទឹក ៧ ត្នោតលៃ ។ ក្សត្រក្សត្រី
និងព្រះរាជវង្សានុវង្សឡើងគង់លើរាជនាវាដែលបំរុងទុកនោះ រលក់ទឹកធំ ៗ
ក៏បោកបក់ខ្លាំងឡើង ៗ ត្រាតែនាវាទាំងឡាយបាក់បែកលិចលង់ទៅ ៗ ។
ព្រះរាជទេពីសិរិរតនអាភាទ្រង់គភ៌ចាស់ខែហើយ ត្រូវរលក់ទឹកធំបន្សាត់បញ្ជូនទៅទើរលើកំពូលភ្នំមួយ
។ ដោយអនុភាពនៃទារកក្នុងគភ៌ ព្រះឥន្រ្ទាធិរាជទ្រង់បញ្ជាឲ្យព្រះវិស្សុកម្មទេវបុត្រ
ចុះមកនិមិត្តបណ្ណសាលាមួយថ្វាយព្រះនាង ៗ គង់ក្នុងបណ្ណសាលានោះ
មិនយូរប៉ុន្មានក៏ប្រសូតព្រះរាជបុត្រតាំងនាមបុត្រថា រតនប្បជ្ជោតកុមារ ។
ឯព្រះបាទមហារថរាជ
ត្រូវរលក់ធំបន្សាត់ទៅក្នុងសមុទ្ររងទុក្ខវេទនាអស់កំឡុង ៧ ថ្ងៃ ប៉ុន្តែនៅទីបំផុត
ទ្រង់បានមកដល់នគររបស់ទ្រង់វិញ ក្រោយទឹកជំនន់ស្រកស្រុតអស់ទៅ ។
ចំណែកព្រះនាងសិរិរតនអាភា
បានទ្រង់ភេទជាតាបសិនី តែងចេញទៅស្វែងរកផលាផលក្នុងព្រៃ ដើម្បីចិញ្ចឹមព្រះរាជបុត្ររៀងរាល់ថ្ងៃត្រាតែព្រះរាជបុត្រមានព្រះជន្ម
៥ វស្សា ។ ថ្ងៃមួយព្រះកុមារសួររកព្រះវរបិតា ព្រះនាងក៏ថ្លែងប្រាប់សព្វគ្រប់ ។
ព្រះកុមារអាណិតព្រះវរមាតាណាស់ ទើបសុំយកអាសាទៅស្វែងរកផលាផលជំនូសព្រះមាតា ៗ
មិនព្រមអនុញ្ញាតទេ ព្រោះនៅក្មេងណាស់ ។
ថ្ងៃមួយព្រះនាងចេញទៅព្រៃ ដើម្បីស្វែងរកផលាផលដូចសព្វដងពេលត្រឡប់មកព្រះនាងចូលជ្រកក្រោមម្លប់ដើមជ្រៃមួយធំ
សម្រាកព្រះកាយពលស្រាបតែមានមហាយក្ខ ១ អាស្រ័យនៅនឹងដើមជ្រៃនោះឃាត់ព្រះនាងទុក
ព្រះនាងអង្វរយ៉ាងណាយក្ខក៏មិនព្រមសោះ
ព្រះនាងទ្រង់កន្សែងដោយនឹករលឹកអាឡោះអាល័យព្រះរាជបុត្រមហិមា ស្ទើរដល់នូវវិសញ្ញីភាព ។
ឯព្រះកុមារគយគន់មើលផ្លូវព្រះវរមាតា
ត្រាតែដល់ថ្ងៃគងមាត់ព្រៃទើបអ្នកជញ្ជឹងគិតថា ព្រះវរមាតាមិនដែលបាត់យូរដល់ម្ល៉េះទេ
ប្រហែលមានគ្រោះថ្នាក់អ្វីមួយ ទើបអ្នកចេញដើរទៅតាមដានជើង ហើយអ្នកស្រែកបង្កូកហៅក្តែង
ៗ ត្រាតែជិតដល់ដើមជ្រៃធំនោះ ទើបព្រះនាងឆ្លើយតបមកព្រះកុមារ ៗ
ចូលទៅជិតមហាយក្ខហើយនិយាយអង្វរថា បពិត្រមហាយក្ខសូមអ្នកដោះលែងព្រះមាតាខ្ញុំទៅ
បើអ្នកត្រូវការសាច់ឈាមជាអាហារ សូមអ្នកបរិភោគខ្លួនខ្ញុំវិញចុះ ។ យក្ខឆ្លើយថា
បើអ្នកអាចពុះទ្រូងរូងយកសាច់បេះដូងមកឲ្យយើងស៊ីសិន ទើបលែងម្តាយអ្នកក្នុងកាលឥឡូវនេះឯង
។
ព្រះមហាសត្វអធិដ្ឋាន
សូមឲ្យមានអាវុធធ្លាក់ចុះមក ក៏បានសម្រេចដូចព្រះបំណង
ទើបអ្នកពុះទ្រូងរូងយកបេះដូងមួយរំពេច ទុកជាព្រះមាតាអ្នកឃាត់អង្វរយ៉ាងណា ៗ
ក៏អ្នកមិនព្រមសោះ ក្រោយដែលបានប្រគល់សាច់បេះដូង ដាក់លើដៃមហាយក្ខហើយ
អ្នកក៏ដួលដេកសន្លប់បាត់ស្មារតី ។ ឯព្រហនាងស្ទុះទៅឱបព្រះរាជបុត្រ
ទ្រង់ព្រះកន្សែងសោកមហិមា ត្រាតែសន្លប់ទៅក្នុងខណៈនោះដែរ ។
ព្រះឥន្រ្ទាធិរាជទ្រង់បានជ្រាបហេតុនោះសព្វគ្រប់ហើយ
ទ្រង់វជីរាវុធហោះចុះមកកាន់ទីនោះ ទ្រង់គម្រាមកំហែងមហាយក្ខថា
បើប្រសិនព្រះស្តែងមិនធ្វើឲ្យព្រះកុមារ និងព្រះវរមាតា ឲ្យមានព្រះជន្មឡើងវិញទេ
ទ្រង់នឹងប្រហារក្បាលមហាយក្ខឲ្យបែកជា ៧ ភាគ វជិរាវុធនេះ ។ មហាយក្ខភិតភ័យតក្កមា
ក៏រកឱសថទិព្វ (វរមាស) ឱភាសចិញ្ចែង ទ្រង់អញ្ជើញឲ្យមាតា និងបុត្រឡើងគង់
ទ្រង់នាំទៅក្រុងមេឃវតីតាមផ្លូវអាកាស ។
ឯព្រះបាទមហារថរាជជាព្រះវរបិតា
មានព្រះហឫទ័យត្រេកអរសោមនស្សណាស់
ទើបទ្រង់រៀបពិធីរាជាភិសេកឲ្យព្រះរាជបុត្រឡើងគ្រងរាជសម្បត្តិបន្ទាប់បន្តពីព្រះអង្គទៅតទៅទៀត ទ្រង់ព្រះនាមព្រះបាទរតនប្បជ្ជោតរាជ ៗ
គ្រងរាជ្យអស់កំឡុង ១ ខែ ទ្រង់បានថ្វាយរាជសម្បត្តិទៅព្រះវរបិតារបស់ព្រះអង្គវិញ
ហើយទ្រង់ទូលលាព្រះវរមាតា ព្រះវរបិតា
ចេញទៅទ្រង់ព្រះផ្នួសជាឥសីនាព្រៃហេមពាន្តដរាបអស់ព្រះជន្មាយុ ៕
(ដកស្រង់ចេញពីសៀវភៅ
បញ្ញាសជាតក ទំព័រ ៤៦)