មនុស្សភាគច្រើនមិនអាចចំណាយពេលពីរថ្ងៃសំរាកនៅបន្ទីរពេទ្យ
ដែលមានអ្នកជម្ងឺធ្ងន់ធ្ងរច្រើនបានទេ ប៉ុន្តែអ្នកធ្វើបាន ។
មនុស្សភាគច្រើនមិនអាចងើបពីដំណេកនៅម៉ោង ៦
ព្រឹក ហើយទៅរត់ហាត់ប្រាណឲ្យបានចំងាយ ៣ គីឡូម៉ែតបានទេ ប៉ុន្តែអ្នកធ្វើបាន ។
មនុស្សភាគច្រើនមិនអាចយកម៉ោងពេលវេលាអាហារថ្ងៃត្រង់
ដើម្បីមកដោះស្រាយបញ្ហា ដែលនៅចំពោះមុខបានឡើយ ប៉ុន្តែអ្នកអាចធ្វើបាន ។
មនុស្សភាគច្រើនពុំមានចិត្តជួយសំអាតកន្លែងអ្នកដទៃ
ដែលមើលទៅពុំមានសណ្តាប់ធ្នាប់សោះឡើយនោះបានទេ ប៉ុន្តែអ្នកមានចិត្តហើយអាចជួយធ្វើបាន ។
មនុស្សភាគច្រើនមិនអាចជួយមិត្តភ័ក្តរបស់ខ្លួនកែប្រែចរិតមិនល្អចេញបានឡើយ
ប៉ុន្តែអ្នកអាចធ្វើបាន ។
មនុស្សភាគច្រើនមិនហ៊ានបរិច្ចាគចែករំលែកទ្រព្យខ្លួន
៥ ភាគរយ ឲ្យទៅសហគមន៍ផ្តល់ជំនួយបានឡើយ ប៉ុន្តែអ្នកអាចធ្វើបាន ។
អ្នកទទួលបានគុណសម្បត្តិទាំងនេះមក ដោយសាតែការប្រតបត្តិតាម
“ គោលការណ៍សកម្ម ” ។
(ដកស្រង់ចេញពីសៀវភៅ
គោលការណ៍សកម្មទាំង ១០០ ប្រការដើម្បីជោគជ័យទំព័រ ៤៨)