ដំបូន្មានទាំងអស់ដែលមានចែងនៅក្នុង
“គោលការណ៍សកម្ម” គឺជាដំបូន្មានសម្រាប់អ្នក
។ ចូលដាក់សៀវភៅនេះតាមខ្លួនឲ្យបានច្រើនឱកាសតាមតែអាចធ្វើបាន
ហើយនៅពេលដែលអ្នកមានពេលតែបន្តិចណាមួយ ចូរទាញសៀវភៅនេះឡើងហើយអានឲ្យបានមួយប្រការ ។
វិធីសាស្រ្តដ៏ល្អបំផុត ដើម្បីជួយឲ្យអ្នកអាចធ្វើដំណើរតាមមាគ៌ាផ្ទាល់ខ្លួន
ដែលឆ្ពោះទៅកាន់សន្តិភាព និងភាពចំរុងចំរើន គឺអ្នកគួរតែប្រតិបត្តិតាមប្រការនិមួយ ៗ ។
ការប្រតបត្តិតាមរបស់អ្នកអនុវត្តន៍រាល់ការប្តេជ្ញាចិត្តដែលឆ្ពោះទៅភាពជោគជ័យរបស់អ្នក
ហើយក៏នាំចិត្តអ្នកឲ្យជួយអ្នកដទៃផងដែរ ។
ចូរប្រតបត្តិឡើង
ហើយការអធិប្បាយប្រការទាំងអស់នៃ “គោលការណ៍សកម្ម” បន្តទៅដល់មិត្តភក្តិ សហការី ក៏ជាប្រការដ៏ប្រសើរមួយផងដែរ
ឬមួយក៏ជូនសៀវភៅ “គោលការណ៍សកម្ម” នេះទៅមនុស្សសំខាន់របស់អ្នកណាម្នាក់
គឺជាមធ្យោបាយមួយដែលអាចជួយគ្នាក្នុងការសម្រេចគោលដៅជីវិតរបស់គេបានដែរ ។
ចូរចែករំលែក
ជាពិសេសទៅទៀត ចូរបង្ហាញឲ្យឃើញថាអ្នកជាគំរូជោគជ័យដែលបានមកពីការប្រតិបត្តិ “គោលការណ៍សកម្ម” ។ ចូរចែករំលែកជោគជ័យ និងចំណេះដឹងរបស់អ្នក ។