Latest Movie :

បរិយាយបន្ថែម


          នៅក្នុងការដឹកនាំជីវិតរបស់អ្នក ប្រសិនបើអ្នកប្រកាន់យកការយកចិត្តទុកដាក់លើខ្លួនឯងផង និងអ្នកដទៃផងនោះ ប្រការល្អ ៗ ជាច្រើននឹងកើតឡើងចំពោះអ្នកជាពុំខាន់ ។ អ្នកនឹងមានមោទនៈភាពយ៉ាងកក់   ក្តៅចំពោះទង្វើដែលវៀរចាកពីអត្តទត្ថភាពរបស់ខ្លួន និងចេះបន្ទាបខ្លួនស្របតាមកាលៈទេសៈ ។ ដើម្បីធ្វើខ្លួនឲ្យក្លាយជាបុគ្គលដែលគេនឹកឃើញមុនគេ អ្នកត្រូវតែស្ម័គ្រធ្វើជាអ្នកក្រោយគេក្នុងជួរទទួលរង្វាន់ ។ អ្នកដឹកនាំល្អពិតប្រាកដ គេឈរនៅក្រោយគេបង្អស់នៃជួររបស់ខ្លួន ។ ចូរនិយាយអ្វីដែលអ្នកមានបំណងធ្វើ ហើយធ្វើអ្វីដែលអ្នកបាននិយាយ ។ ម្យ៉ាងវិញទៀត ធ្វើយ៉ាងណាពាក្យសម្តីរបស់អ្នកផុសចេញពីសណ្តានចិត្តដ៏ស្មោះត្រង់របស់អ្នក ។
          តើអ្នកអាចដាក់ទានឲ្យអ្នកសុំទានបាន ១០០០ រៀលឬទេ ? តើអ្នកអាចជួយធ្វើការមួយពេលជំនួសឲ្យបុគ្គលិកម្នាក់ដែលចាំបាច់ត្រូវទៅមើលថែកូនដែលមានជម្ងឺធ្ងន់បានឬទេ? តើអ្នកអាចចេញមុខជួយការ ពារក្មេងដែលត្រូវគេព្រួតវាយធ្វើបានដែរឬទេ? តើអ្នកអាចចាត់ទុកមនុស្សគ្រប់គ្នាសុទ្ធតែជាញាតិរបស់អ្នកបានដែរឬទេ? ប្រសិនបើអ្នកអាចធ្វើបាននោះ កិត្តិស័ព្ទមនុស្សគំរូដូចអ្នកនឹងត្រូវបានគេផ្សព្វផ្សាយគ្រប់ទិសទីជាពុំខានឡើយ ។
          ប្រការដែលគួរឲ្យសោកស្តាយបំផុតនោះគឺ ការដែលត្រូវបានគេទុកឲ្យនៅឯកោ និងពុំមានការចូលចិត្តពីមនុស្សផងទាំងពួង ។ ចូរព្យា យាមជៀសវាងកុំឲ្យប្រការនេះកើតឡើងចំពោះអ្នកឲ្យសោះ ។ សភាពពុំមានទីស្នាក់អាស្រ័យ ភាពអត់ឃ្លាន អសន្តិសុខ និងពុំមានទៀតទេក្នុងពេលនេះ ប្រសិនបើយើងទាំងអស់គ្នាប្តេជ្ញាប្រតិបត្តិឲ្យបានសម្រេចគ្រប់ប្រការទាំងនេះ ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ ប្រការ ដើម្បីជោគជ័យទំព័រ ៩៩)
Share this article :