អ្នកណាក៏ដឹងដែរថា
អ្នកដែលអាចជួយប្រទេសមួយឲ្យបានថ្កុំថ្កើងបាន គឺជាមនុស្សមិនមែនសត្វនេះទេ ។
ហើយនៅក្នុងប្រទេសនីមួយ ៗ មនុស្សដែលមានទឹកចិត្តក្លាហាន និងករុណា
តែងមានឆន្ទៈខ្ពស់ចំពោះការទទួលយកនូវកាតព្វកិច្ចដ៏លំបាក ៗ ជាពិសេសគឺការដឹកនាំ
ការស្វែងរកចំណេះដឹងការប្រតិបត្តិច្បាប់រដ្ឋអំណាច ការគាំពារសុខភាព ការការពារ
និងទប់ទល់នឹងគ្រោះថ្នាក់ធម្មជាតិ និងសិទ្ធិមនុស្ស ។ ប្រសិនបើអ្នកប្រតិបត្តិ “គោលការណ៍សកម្ម” ឲ្យបានខ្ជាប់ខ្ជួននោះ
អ្នកនឹងក្លាយទៅជាមនុស្សម្នាក់ក្នុងចំណោមមនុស្សខាងលើ ។
បើទោះជាមានតែអ្នកម្នាក់ឯងប៉ុណ្ណោះ ដែលប្រតិបត្តិតាម “គោលការណ៍សកម្ម”
ក៏ពុំមានមូលហេតុអ្វីដែលជំរុញឲ្យអ្នករាថយនោះដែរ ។ ផ្ទុយទៅវិញ
អ្នកនឹងក្លាយទៅជាមនុស្សគំរូមួយរូបដ៏ឆ្នើម និងលេចធ្លោជាងគេ ។ ជំហរគុណធម៌
និងសីលធម៌ដ៏រឹងមាំរបស់អ្នកនឹងក្លាយជាបញ្ហានៃការផ្តល់កម្លាំងចិត្តដល់មនុស្សទាំងឡាយ
ដែលកំពុងតែប្រឈមមុខនឹងឧបគ្គ ។
នេះគឺជាផ្លូវឆ្ពោះទៅរកការប្រណិបត្តិ
“គោលការណ៍សកម្ម” ដែលបង្ហាញអ្នកឲ្យឃើញកាន់តែច្បាស់នូវវិថីឆ្ពោះទៅរកសន្តិភាព
និងវឌ្ឍនៈភាពពេញមួយជីវិតរបស់អ្នក ឬក៏លើសពីនេះទៅទៀត ។ តែចូរកុំភ្លេចចែករំលែកចំណេះនេះឲ្យអ្នកដទៃផង
។
(ដកស្រង់ចេញពីសៀវភៅ
គោលការណ៍សកម្មទាំង ១០០ ប្រការដើម្បីជោគជ័យទំព័រ ១០០)