ពួកយើងទាំងអស់គ្នាមានកាតព្វកិច្ចការពារពិភពលោកនេះ
ដើម្បីមនុស្សជំនាន់ក្រោយ ៗ របស់យើង ។ ការការពារខ្យល់បរិសុទ្ធ ទឹកស្អាត ព្រៃឈើ
ឧទ្យានជាតិ និងការអភិរក្សធនធានធម្មជាតិ គឺជាកាតព្វកិច្ចរបស់យើងគ្រប់ ៗ គ្នា ។
មនុស្សត្រូវការធនធានទាំងនេះជាទីបំផុត ។ ពួកយើងម្នាក់ ៗ ត្រូវទទួលភារកិច្ចនេះ
ហើយធ្វើអ្វី ៗ ដែលខ្លួនអាចធ្វើបានដើម្បីគាំពារធនធានទាំងនេះឲ្យបានល្អ ។
យើងអាចជាអ្នកផ្តល់ការគាំ ពារយ៉ាងសកម្មជាងគេ ។ យើងអាចជួយរើសសំរាមតាមផ្លូវ
និងសួនច្បារដោយមិនបាច់ខ្វល់ថាអ្នកណាជាអ្នកចោលវាឡើយ ។ យើងអាចជួយសន្សំសំចៃធនធានដោយស្វែងយល់អំពីធនធានណាដែលអាចប្រើប្រាស់ឡើងវិញបានម្តងទៀត
។ យើងអាចជួយដាំដើមឈើ មនុស្សដទៃទៀតនឹងមើលឃើញគំរូរបស់អ្នក ។
អ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់
និងឪពុកម្តាយនានាគួររួមគ្នាបង្ហាត់បង្ហាញដល់មនុស្សជំនាន់ក្រោយអំពីអ្វីទៅដែលហៅថាបរិស្ថាន
និងសារសំខាន់នៃការអភិរក្សបរិស្ថានដែលក្នុងនោះគួររួមបញ្ចូលទាំងការអនុវត្តន៍ជាក់ស្តែងផង
។ ចូរថ្នាក់ថ្នមពិ ភពលោកយើងនេះឲ្យដូចជាការថ្នាក់ថ្នមខ្លួនឯងដែរ ។