នៅពេលដែលយើងកំពុងធ្វើការដើម្បីស្វែងរកសន្តិភាពឲ្យពិភពលោកនេះ
ហើយបានប្តេជ្ញាថានឹងស្វែងរកដំណោះស្រាយបញ្ហាដោយគ្មានហឹង្សានោះ
ហើយយើងក៏ត្រូវទទួលស្គាល់ដែរថាសេរីភាពដែលបានមកគឺជាផលដ៏ស្រស់ ៗ និងដោយផ្ទាល់ពីយុវជន
និងយុវនារីក្លាហានដែលបំរើក្នុងជួរកងទ័ព ។ យើងត្រូវចងចាំថា បើពុំមានកងទ័ពដ៏ក្លាហានទាំងនេះទេ
យើងក៏ពុំបានសេរីភាពនេះដែរ ។ ហេតុដូចនេះហើយ យើងត្រូវតែផ្តល់ការគាំទ្រ និងឧបត្ថម្ភ
លើកស្ទួយកិត្តិយសរបស់កងទ័ព ។
ឥឡូវនេះ
យើងអាចធ្វើអ្វី ៗ បានច្រើនតាមចិត្តប្រាថ្នាហើយ ។ នៅគ្រប់ទិសទីទាំងអស់មានរូបសំណាក់
និងរូបថតនៃបុព្វបុរសដែលបានការពារសេរីភាពឲ្យយើងគ្រប់ ៗគ្នា ។
បើទោះបីជាពួកគេបានលាចាកលោកទៅគ្មានថ្ងៃនឹងវិលមកវិញក៏ពិតមែន
តែពួកគេបានលាចាកទៅក្នុងនាមជាវិរៈបុរសដើម្បីពួកយើងទាំងអស់គ្នា ។
អាស្រ័យហេតុនេះ
ហេតុអ្វីក៏យើងបណ្តោយឲ្យអានុស្សាវរីយ៍ដ៏មានតម្លៃរបស់គេទាំងនេះរសាត់បាត់ទៅដោយគ្មានកិត្តិយសអ្វីសោះនោះឡើយ?
ហេតុអ្វីបានជាយើងមិនចងក្រងប្រវត្តិក្លាហានរបស់ពួកគេ ហើយង្ហាតើបង្ហាញដល់ក្មេង ៗ
ជំនាន់ក្រោយឲ្យបានដឹងផងទៅ? តើអ្នកអាចលើកផ្លាកឈ្មោះវិរៈបុរសក្នុងប្រទេសរបស់អ្នកដើម្បីស្តារកិត្តិនាមរបស់ពួកគាត់បានដែរឬទេ?