Latest Movie :

ចែករំលែកគុណូបការៈ

ប្រសិនបើអ្នកប្រមូលផ្តុំគ្នាជាក្រុមមួយហើយធ្វើការសំអាតសួនសាធារណៈ ចូរធានាយ៉ាងណាឲ្យគ្រប់ ៗ គ្នានៅក្នុងក្រុមទទួលបាននូវសន្តានចិត្តថ្លៃងអំណរគុណពីរដ្ឋាភិបាល និងពីប្រជាជនស្មើ ៗ គ្នា ។ ប្រសិនបើក្រុមកីឡារបស់អ្នកទទួលបានជ័យជំនះក្នុងការប្រកួត ចូរធ្វើយ៉ាងណាឲ្យ គ្រប់ ៗ គ្នាទទួលបានរង្វាន់ ការលើកទឹកចិត្ត និងបានបង្ហាញពីទឹកចិត្តសប្បាយរីករាយប្រកបដោយក្តីមោទនៈស្មើ ៗ គ្នា ។ ប្រសិនបើអ្នកលក់ផលិតផលរបស់អ្នកលក់បានបរិមាណតាមកំណត់ ឬ ក៏ផ្អែកអតិថិជនបានដោះស្រាយបញ្ហាធំមួយជាមួយអតិថិជនបានជោគជ័យ គួរផ្តល់រង្វាន់ជាទីគាប់ចិត្តដល់ពួកគេគ្រប់ ៗ គ្នាដែលបានសម្រេចកិច្ចការដ៏វិសេសវិសាលមួយសំរាប់អង្គភាព ។


          ក្នុងនាមជាអ្នកដឹកនាំ សមិទ្ធិផលធំ ៗ ទាំងឡាយរបស់អ្នកគួរតែជាសមិទ្ធិផលដែលមើលឃើញថា ជាផលសម្រេចជោគជ័យរបស់បុគ្គលិកក្រោមបង្គាប់គ្រប់ ៗ គ្នា ។ អាស្រ័យហេតុនេះ ចូរចែករំលែកនូវគុណប្រយោជន៍ និងគុណូបការៈ បទពិសោធន៍ ដែលខ្លួនទទួលបានឲ្យដល់សហការី គ្រប់ ៗ គ្នា ។ អ្នកស្គាល់ខ្លួនឯងច្បាស់រួចហើយ ចូរទុកឱកាសឲ្យសហការី ក៏ដូចជាអ្នកក្រោមបង្គាប់ផ្សេង ៗ ទៀតបានអបអរសាទរនូវជោគជ័យរួមដែលក្រុមខ្លួនសំរេចបានផង ។ ហើយទន្ទឹមនឹងនោះដែរ គួរលើកទឹកចិត្តដោយផ្ទាល់ថែមទៀតដល់ពួកគេ លើកទឹកចិត្តដល់កិច្ចសហការណ៍ដ៏ស្អិតរមួតនៅក្នុងក្រុម ។ ជាលទ្ធផល អ្នកនឹងក្លាយជាមនុស្សដែលមានសុទ្ធតែមិត្តដ៏ច្រើន គ្មានសត្រូវឡើយ ។
Share this article :