Latest Movie :

ប្រកាន់ខ្ជាប់នូវចិត្តសប្បុរសធម៌


         តាមរយៈការប្រតិបត្តិតាម គោលការណ៍សកម្ម នេះ អ្នកនឹងទទួលបានផលលើសពីអ្វីដែលចង់បានទៅទៀត ។ អ្នកនឹងមានកម្លាំងចិត្តពុះពារនឹងការងារលំបាក ៗ ឆ្ពោះទៅគោលដៅរបស់អ្នក ហើយអ្នកនឹងទទួលការពេញចិត្ត និងចូលចិត្តពីមនុស្សគ្រប់រូប ។ គ្រាន់តែគុណប្រយោជន៍ទាំងពីរខាងលើនេះ អ្នកហាក់ដូចជាមានអ្វី ៗ លើសគេទៅហើយ ។ សមត្ថភាពនៃការរៀបចំគ្រោងការដ៏ពូកែរបស់អ្នកនឹងផ្តល់លទ្ធភាពឲ្យអ្នកគ្រប់គ្រងពេលវេលាបានល្អជាងគេគ្រប់ ៗ គ្នា ។ ការតស៊ូ និងការប្តេជ្ញាចិត្តរបស់អ្នកនឹងផ្តល់ផលត្រឡប់មកវិញនូវរង្វាន់ជាប្រាក់កាសទ្រព្យធនធានបានច្រើនជាងគេឯទៀត ។ តែអ្នកចាំបាច់ត្រូវចេះស្វែងរកឲ្យបានមុនសិន ទើបអ្នកអាចធ្វើការបរិច្ចាគ និងចែករំលែកឲ្យអ្ន្កកដទៃបាន ។ ដូចនេះ បន្ទាប់ពីទទួលបានគ្រប់គ្រាន់ហើយ អ្នកគួរតែចែករំលែកពេលវេលា និងប្រាក់កាសតាមគ្រប់វិធីទាំងអស់ ដូចជាការ ផ្ញើផ្កាជូនមិត្តភក្តិ ការសរសេរសំបុត្រ សារអេឡិចត្រូនិច (Email) និងកាតជូនពរញាតិ មិត្តភក្តិ និងសារលិខិតថ្លែងអំណរគុណខ្លី ៗ ។ ទន្ទឹមពេលគ្នានេះដែរ សុទ្ធតែបង្ហាញពីសន្តានចិត្តសប្បុរសរបស់អ្នកហើយ ប៉ុន្តែ ចូរកុំសោកស្តាយឲ្យសោះក្រោយពីបរិច្ចាគរួចហើយនោះ ។
          គួរចែករំលែកពេលវេលា និងទ្រព្យធនខ្លះ ៗ ជាមួយអ្នកដទៃព្រោះថាវាជាទង្វើត្រឹមត្រូវមួយ ។ ដើម្បីធ្វើខ្លួនវាលែងពីអត្តទត្ថភាព ការចាប់យកចិត្តចែករំលែក ភាពសប្បុរស ចិត្តល្ងជ្រះថ្លា និងចរិយាធម៌ ជាប្រការដែលត្រូវប្រកាន់ខ្ជាប់ជាជាងដែលការមើលឃើញតែប្រាក់ និងផលចំណូលតែមួយមុខនោះ ។ កាលណាអ្នកចែករំលែកកាន់តែច្រើន អ្នកកាន់តែទទួលបានផលមកវិញកាន់តែច្រើនដែរ ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ ប្រការ ដើម្បីជោគជ័យទំព័រ ៩១)
Share this article :