Latest Movie :

ប្រតិបត្តិសន្តិភាព


          អ្នកណាក៏ទទួលស្គាល់ដែរថា សន្តិភាពមាននៅក្នុងចិត្តមនុស្សគ្រប់រូប ជាពិសេសគឺនៅក្នុងពេលវេលាភាពស្ងប់ស្ងាត់ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ៗ ។ សន្តិភាពត្រូវបានគេសំដែងចេញនៅក្នុងការយោគយល់ និងការអត់អោនគ្នាទៅវិញទៅមកនេះឯង ។ យើងអាចបង្ហាត់បង្រៀនការធ្វើចិត្តប្រកបដោយសន្តិភាពទៅអ្នកដទៃបានលុះត្រាតែយើងអាចធ្វើជាគំរូនៃការប្រតិបត្តិសន្តិភាពតែប៉ុណ្ណោះ ។ បើសិនជាយើងចង់ធ្វើជាមនុស្សដែលប្រកបដោយសន្តិភាព យើងត្រូវប្រកាន់សន្តិភាពចំពោះគ្រប់បញ្ហាទាំងអស់ ។ ការពិតទៅ សន្តិភាពនៅមិនឆ្ងាយពីយើងប៉ុន្មានទេ គឺនៅទីនេះ ហើយនៅពេលនេះតែម្តង ។
          សន្តិភាពមិនកើតមកពីភាពទន់ខ្សោយឡើយ ។ យើងទាំងអស់គ្នាត្រូវហាត់ពត់ឲ្យមានសន្តិភាពក្នុងចិត្ត ។ ក្នុងនាមជា មនុស្សសកម្ម យើងត្រូវតែទទួលតួនាទីដ៏សំខាន់មួយក្នុងការការពារសន្តិភាព ។ យើងត្រូវមានចិត្តមោះមុត និងត្រៀមខ្លួនឲ្យរួចជាស្រេច មានឆន្ទៈខ្ពស់ក្នុងការការពារសន្តិភាពរបស់អ្នកនៅជុំវិញខ្លួនយើងដែលអាច និងបានទទួលរងគ្រោះថ្នាក់ ។ សត្រូវនៃសន្តិភាពមិនអាចំនះបានតាមរយៈការមិនអើពើ និងភាពស្ទាក់ស្ទើរក្នុងចិត្តនោះឡើយ ។


Share this article :