Latest Movie :

ដឹងគុណបុព្វបុរស

 ការសិក្សា គឺជាការស្វែងយល់អំពីខ្លួនឯងឲ្យកាន់តែច្បាស់ឡើង ។ ជាទូទៅការស្វែងយល់ពីខ្លួនឯងនោះមានមូលដ្ឋាននៅលើការសាកល្បង ទង្វើខុសឆ្គងនានា និងបទពិសោធន៍នៃបុគ្គលទាំងឡាយដែលធ្លាប់ឆ្លងកាត់មុន ៗ ហើយ ។ បុគ្គលខ្លះធ្លាប់បានរើបំរាស់ពីពិភពដ៏លំបាកវេទនា មកពិភពដ៏មានសេចក្តីសុខបាន ។ បុគ្គលខ្លះទៀតទៅប្រាថ្នាប្តូរផ្តាច់ថា ចង់រស់នៅលើទឹកដីបរទេសឲ្យបាន តែពុំដែលទទួលផលវិជ្ជមានទេ ។ ទាំងនេះហើយ ជាបទពិសោធន៍គំរូ ។ ឆន្ទៈខ្ពស់ និងសេចក្តីក្លាហានរបស់ពួកគេបានផ្តល់ជាចំណេះដឹងយ៉ាងមានតម្លៃដល់ជីវិតបច្ចុប្បន្នរបស់យើង ដើម្បីនាំទៅរកសុភមង្គលដ៏យូរអង្វែង ។ មនុស្សជាតិក្នុងយុគសម័យនេះ ហាក់ដូចជារឹងមាំជាង និងចេះសំរបសំរួលជាងមនុស្សជំនាន់មុន ៗ ។ អ្វី ៗ ដែលយើងចង់ប្រាថ្នាចង់សម្រេចក្នុងជីវិតបច្ចុប្បន្ននេះ ពិតជាមានភាពងាយស្រួលជាងដោយហេតុថា បុព្វបុរសរបស់យើងបានជួយត្រួសត្រាយផ្លូវឲ្យយើងរួចទៅហើយ ។

          ដូច្នេះ ចូរសម្តែង និងមានចិត្តកត្តញ្ញូតាធម៌ចំពោះអ្នកប្រាជ្ញស្រាវ ជ្រាវបង្កើតថ្មី ៗ (Explorer) និងអ្នកវិទ្យាសាស្រ្ត ព្រមទាំងគ្រូសាស្រ្តាចារ្យ គ្រប់រូបដែលបានចំណាយអស់កម្លាំងកាយចិត្តផ្តល់ចំណេះដឹងឲ្យយើងគ្រប់គ្នានេះ ។ ចូរមានចិត្តកត្តញ្ញូតាធម៌ចំពោះមាតាបិតា ព្រមទាំងអ្នកគ្រប់គ្នាមានសណ្តានចិត្តចាប់អារម្មណ៍ និងយកចិត្តទុកដាក់លើយើង ។ ចូរផ្តល់ការគោរពដល់អ្នកដែលបានធ្វើអ្វី ៗ ដើម្បីយើង ។
          ចូរប្រកាន់យកសណ្តានចិត្តបែបនេះហើយបន្តវារហូតទៅ ។ នៅថ្ងៃណាមួយអ្នកនឹងចាស់ជរាពេលនោះអ្នកនឹងទទួលការគោរពដូចគ្នានេះដែរ ។ ដូច្នេះ ចូរមានចិត្តកត្តញ្ញូចំពោះបុព្វបុរសរបស់អ្នក ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ ប្រការដើម្បីជោគជ័យ)
Share this article :