តើមានអ្នកណាជួយក្មេង
ៗ មិនទាន់ដឹងក្តី អ្នកជាប់ចោទ អ្នកមានវិបត្តិ អ្នកដែលទទួលរងគ្រោះ
ដោយឧបត្តវហេតុអ្វីមួយ ឬទេ ?
គ្មានអ្នកណាក្រៅពីអ្នកទាំងអស់គ្នាដែលជាមនុស្សដូចគ្នានេះឯងនោះទេ ។ ពិតហើយ
យើងគួរជួយការពារសិទ្ធិមនុស្សចាស់ មនុស្សកំព្រាឯកោគ្មានផ្ទះសម្បែង មនស្សដែលទទួលរងនូវការវាយធ្វើបាបទាំងផ្លូវចិត្ត
និងផ្លូវកាយ ។ គុណធម៌ និងសីលធម៌ដែលយើងមាន តម្រូវឲ្យយើងចែករំលែកពេលវេលា សម្បត្តិ
និងចំណេះដឹង ។
សេចក្តីសុខអ្នកណាក៏ចង់បានដែរ
ចំណែកឯភាពខ្ជិលច្រអូសវិញនឹងស្តែងចេញនៅពេលដែលអ្នកមិនធ្វើអ្វីសោះនោះ ។ ប្រសិនបើយើងពុំជួយគ្នាទៅវិញទៅមកនោះទេ
មានន័យថាយើងកំពុងធ្វើឲ្យខ្លួនឯងទទួលនូវសភាពដូចគ្នានឹងអ្នកដែលអ្នកមិនបានជួយនោះដែរ ។
យើងបានឈានចូលដល់សតវត្សទី ២១ទៅហើយ តើយើងបានគិតរិះរកជំរើសជំនួយប៉ុន្មានរួចហើយមុនពេលដែលយើងឈប់ជួយជីវិតមនុស្សម្នាក់
? តើយើងអាចជួយដោះស្រាយបញ្ហាជីវិតគ្នាទៅវិញទៅមកឲ្យរួចអស់បានទេ? តើយើងមានពេលវេលា
ទេពកោសល្យ ទ្រព្យធន សេចក្តីស្រឡាញ់
និងសេចក្តីអាណិតអាសូរគ្រប់គ្រាន់ក្នុងការជួយគ្នាឲ្យបានសម្រេច
និងឲ្យបានគ្រប់ពេលវេលាដែរឬទេ?
មនុស្សដែលខ្លាំង
និងក្លាហានគួរជួយការពារមនុស្សដែលពុំអាចធ្វើយ៉ាងនេះបាន ។
នេះហើយគឺជាចរិតរបស់អ្នកដឹកនាំ ។ បុគ្គលកលក្ខណៈបែបនេះហើយ
ដែលជួយការពារសេចក្តីថ្លៃថ្នូរ និងសិទ្ធមនុស្ស ។
អ្នកកំពុងតែឈានឆ្ពោះទៅរកឧត្តមភាពបែបនេះហើយ ។