សាមគ្គីភាព
សម្មោទមានជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់យាងទៅក្រុងកបិលពស្តុ
ព្រះអង្គគង់នៅនិគ្រោធា រាម គ្រានោះ មានកើតការវិវាទក្នុងខ្សែព្រះរាជវង្ស
ទើបទ្រង់សម្តែងជាតកដើម្បីទូន្មានឲ្យឃើញពីផលប៉ះពាល់នៃការមិនចេះសាមគ្គីគ្នា
មានសេចក្តីថា ៖
កាលកន្លងទៅ
តថាគតកើតជាស្តេចចាបពូកគ្រប់គ្រងបរិវារទាំងអស់ដែលអា ស្រ័យនៅជិតក្រុងពារាណសី។
គ្រាមួយ ហ្វូងចាបពូកក៏បានហើរទៅជាប់អន្ទាក់សំណាញ់របស់ព្រាន ពេលនោះដែរ
ស្តេចចាបពូកក៏ប្រាប់ទៅបរិវារទាំងអស់ឲ្យនាំគ្នាប្រឹងហើរ ព្រមៗគ្នា ដើម្បីលើកសំណាញ់ទៅពាក់នឹងមែកឈើនោះ
ទើបអាចរួចផុតពីសេចក្តីស្លាប់បាន។ ពេលក្រោយៗមក
ពួកចាបពូកតែងតែធ្វើដូច្នេះរាល់ពេលដែលជាប់សំណាញ់
រហូតអន្ទាក់ព្រានមិនអាចចាប់ហ្វូងចាបនោះបានឡើយ។ ប៉ុន្តែ
មិនបានប៉ុន្មានហ្វូងចាបពូកក៏មានជម្លោះនឹងគ្នា ឯស្តេចចាបកាលបើឃើញដូច្នោះ ក៏គិតថា
ប្រាកដជាកើតក្តីអន្តរាយជាមិនខានឡើយ។
ពេលនោះ
ស្តេចចាបក៏បាននាំពួកបរិវារដែលនៅមានចិត្តសាមគ្គីគ្នាប្តូរទៅរស់នៅកន្លែងផ្សេង។
រីឯក្រុមចាបពូកដែលបែកបាក់សាមគ្គីគ្នា ដែលផ្តាច់ខ្លួនចេញពីហ្វូងស្តេច ចាបនោះបានចេញទៅរកចំណីជាមួយនឹងក្រុមគ្នាវា
ស្រាប់តែភ្លាត់ទៅជាប់នឹងសំណាញ់ព្រាននោះទៀត។ ដោយសារតែខ្វះភាពសាមគ្គីគ្នាចាបនីមួយៗ
គិតតែពីហើរទៅទិសផ្សេង ៗ យ៉ាងអនាធិបតេយ្យ។
ទីបំផុត
ពួកចាបពូកទាំងនោះត្រូវនាយព្រានចាប់យកទៅឆីអស់គ្មានសល់នាពេលនោះតែម្តង។
កាលក្រោយមក នាយពា្រនបានកើតជាទេវទត្ត
ស្តេចចាប់ពូកគឺតថាគត។
សាមគ្គីភាព
គឺជាកម្លាំងមួយដ៏រឹងមាំ
ដែលជួយយើងឲ្យរួចផុតពីអន្តរាយទាំងពួង។
“សាមគ្គីរស់
បែកបាក់សាមគ្គីស្លាប់”
Nhãn:
ប្រជុំរឿងជាតក
ក្តាន់ និងនាយព្រាន
កុរុង្គមិគជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តវេឡុវ័ន
ព្រះអង្គទ្រង់សម្តែងជាតកដើម្បីប្រកាសប្រាប់ឲ្យដឹងថា ទេវទត្តព្យាយាមធ្វើឃាតព្រះអង្គ
មិនមែនត្រឹមតែជាតិនេះនោះទេ គឺតាំងពីអតីតជាតិមកម៉្លេះ។ រឿងនោះមានតំណាលថា ៖
កាលកន្លងទៅ មាននាយព្រានម្នាក់
ចិញ្ចឹមជីវិតនឹងការប្រមាញ់ដោយប្រើធ្នូបាញ់ទៅលើសត្វនោះ។ កាលគ្រានោះ
តថាគតកើតជាក្តាន់មួយក្បាលដែលតែងដើររកចំណីនៅមិនឆ្ងាយប៉ុន្មានពីក្រុងពារាណសី។
ពេលមួយក្តាននោះបានដើរស្វែងរកអាហារក្រោមដើមល្វាមួយដើម
ដែលនាយព្រានធ្វើធ្នើរអង្គុយពីលើដើម្បីឃ្លាំចាំបាញ់សត្វ។
ពាលនាយព្រានឃើញក្តាន់ដើរមកជិត គេក៏លើកធ្នូឡើងត្រៀមនឹងបាញ់ផ្តាច់ជីវិតក្តាន់
ប៉ុន្តែដោយសារតែក្តាន់ចេះ ប្រយ័ត្នប្រ យែង
និងដោយមានក្តីមន្ទិលសង្ស័យក្នុងចិត្តថា
តើនឹងមានព្រានព្រៃមកសំងំលាក់ខ្លួនលើដើមល្វានោះដែរឬយ៉ាងណា
ទើបវាឈប់ពីចម្ងាយសិនដើម្បីមើលស្ថានការណ៍ឲ្យជាក់ច្បាស់មុននឹងចូលទៅជិត។
ពេលឃើញក្តាន់មិនព្រមដើរចូលមកដូច្នេះ
នាយព្រាយក៏បោះផ្លែល្វាមួយមកដី ដើម្បីបញ្ឆោតក្តាន់ឲ្យខិតខ្លួនចូលមកជិតបន្តិច។ ក្តាន់ឃើញផ្លែល្វាជ្រុះពីដើមដូច្នេះ
វាក៏ប្រាកដក្នុងចិត្តថា នាយព្រានកំពុងលាក់ខ្លួននៅលើដើមល្វាមួយដើមនោះហើយ ទើបវាស្រែកទៅកាន់នាយព្រាននោះថា
“អ្នកឯងបោះផ្លែល្វាមកដីដើម្បីបញ្ឆោតរូបយើងមែនទេ? នោះអ្នកពិតជាគិតខុសហើយ!
ការធ្វើបែបនេះ បញ្ជាក់ឲ្យយើងដឹងច្បាស់ថាអ្នកឯងកំពុងតែលាក់ខ្លួននៅទីនេះឯង!
អ្នកឯងមិនអាចធ្វើអ្វីយើងបានទេ! ប៉ុន្តែទោះបីជាអ្នកឯងគ្មានឱកាសសម្រាប់សម្លាប់យើងមែន
តែអ្នកគ្មានឱកាសគេចផុតពីនរក ១៦ ជាន់នោះដែរ!”
ពោលចប់ ក្តាន់ក៏ដើរចេញពិដើមល្វាមួយដើមនោះ
រួចដើរស្វែងរកអាហារនៅទីកន្លែងផ្សេងជាបន្តទៀត។
កាលក្រោយមក នាយព្រានកើតជាទេវទត្ត
រីឯក្តាន់ដែលចេះប្រយ័ត្នខ្លួន គឺជាអង្គតថាគត។
អ្នកដែលមិនធ្វេសប្រហែស តែងរួចផុតពីគ្រោះភ័យទាំងឡាយ។
(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ ទំព័រ ៤៦ គឹម ចាន់ណា)
Nhãn:
ប្រជុំរឿងជាតក
មូលហេតុដែលដើមអំពៅត្រែងប្រហោងក្នុង
នឡកបានជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធនិមន្តទៅក្រុងកោសលទ្រង់គង់នៅវត្តកេតកវ័ន
ក្បែរស្រះនឡកបានបោក្ខរណី (ស្រះទឹក) ព្រះអង្គបានលើកយករឿងជាតកមកសម្តែង
ដើម្បីបង្ហាញឲ្យឃើញពីមូលហេតុដែលដើមអំពៅត្រែងមានប្រហោងក្នុង ដោយទ្រង់បានដំណាលថា
កាលកន្លងទៅ តថាគតកើតជាស្តេចពានរ មានបរិវារចំនួន ៨
ម៉ឺនក្បាល។ ស្តេច ពានរក៏មានបញ្ញា តែងតែទូន្មានដល់បរិវាររបស់ខ្លួនជានិច្ច។ កាលគ្រាមួយស្តេចពានរបានទូន្មានពួកបរិវារទាំងនោះថា
“ គ្រប់ស្រះបោក្ខរណីតែងមានអារក្សទឹកនៅចាំថែរក្សាជានិច្ច!
បើនរណាចង់ទៅលេងនៅកន្លែងដែលខ្លួនមិនស្គាល់ ត្រូវមកសួរស្តេចពានរយើងជាមុនសិន!”
មានគ្រាមួយស្តេចពានរនាំពួកបរិវាររបស់ខ្លួនទៅរកអាហារនៅក្នុងព្រៃមួយ
ពួកបរិវារទាំងអស់ស្រេកទឹកយ៉ាងខ្លាំង ទើបពួកគេចែកផ្លូវគ្នាដើររកប្រភពទឹក។
លុះពេលជួបហើយ ពួកបរិវារក៏នាំគ្នាអង្គុយចាំនៅមាត់ស្រះនោះ
ព្រោះពួកវាចងចាំពីពាក្យទូន្មានរបស់ស្តេចពានរជានិច្ច។ ពេលស្តេចពានរមកដល់មាត់ស្រះ
ក៏សង្កេតឃើញថាមានតែដានជើងចុះទៅ ប៉ុន្តែមិនឃើញដានជើងឡើងមកសោះឡើយ។ ពេលនោះ
ស្តេចស្វាក៏ដឹងភ្លាមថា ស្រះទឹកមួយនេះប្រាកដជាមានអារក្សទឹកសាហាវឃោរឃៅនៅចាំថែរក្សាមិនខាន។
ចំណែកអារក្សទឹក ពេលមិនឃើញហ្វូងស្វាចុះមកក្នុងស្រះដូច្នោះ
វាក៏បង្ហាញខ្លួនចេញមកឲ្យឃើញ។ ស្តេចពានរក៏ពោលឡើងថា “យើងមិនឲ្យបរិវាររបស់យើងចុះទៅធ្វើចំណីរបស់ឯងជាដាច់ខាត!”
រំពេចនោះស្តេចពានរក៏កាច់ដើមអំពៅត្រែងយកមកកាន់ក្នុងដៃ
រួចអធិដ្ឋាននៅក្នុងចិត្ត ហើយក៏ផ្លុំចូលទៅក្នុងដើមអំពៅត្រែងនោះ
បន្ទាប់មកភាពអស្ចារ្យមួយបានកើតឡើង គឺដើមអំពៅត្រែងក៏ក្លាយទៅជាមានប្រហោង
ទើបស្តេចពានរចែកដើមអំពៅត្រែងដែលប្រហោងនោះ
ឲ្យទៅពួកបរិវារនាំគ្នាបឹតទឹកពីក្នុងស្រះផឹកដើម្បីបំបាត់ការស្រេកទឹកនៅក្នុងគ្រានោះទៅ។
កាលក្រោយមក អារក្សទឹកកើតជាទេវទត្ត
រីឯបរិវារស្វាទាំងអស់កើតជាពុទ្ធបរិស័ទ ចំណែកស្តេចពានរគឺជាអង្គតថាគតនេះឯង។
ការចេះប្រុងប្រយ័ត្នជាប្រចាំ
នឹងនាំយើងឲ្យរួចផុតពីគ្រោះអន្តរាយផងទាំងពួង។
(ដកស្រង់ចេញពីសៀវភៅ
ប្រជុំរឿងជាតកភាគ ១ ទំព័រ ៤៤ គឹម ចាន់ណា)
Nhãn:
ប្រជុំរឿងជាតក
សន្សំបញ្ញា ជួយការពារជីវិត
តិបល្លត្ថមិគជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តពទ្រ្ទិការាម នាក្រុងកោសម្ពី ទ្រង់សរសើរព្រះរាហុល
ដែលជាមនុស្សស្រឡាញ់ការសិក្សា ទើបព្រះអង្គលើកជាតកមកតំណាល មានសេចក្តីថា ៖
កាលកន្លងទៅ តថាគតកើតជាស្តេចប្រើសដែលមានបរិវារយ៉ាងច្រើន ។ កាលគ្រាមួយនាងប្រើសដែលត្រូវជាប្អូនស្រី
បានយកកូនមកផ្ញើដើម្បីបានរៀនសូត្របំពេញវិជ្ជាការពារជីវិត។
ប្រើសដែលត្រូវជាក្មួយបានខិតខំព្យា យាមរៀនសូត្រ និងស្តាប់តាមឱវាទ
ដំបូន្មានរបស់ស្តេចប្រើសគ្រប់ប្រការ។
លុះថ្ងៃមួយប្រើសកំលោះចេញទៅរកស៊ីនៅឯជាយព្រៃដោយមិនបានប្រយ័ត្ន ខ្លួនក៏ភ្លាត់ជើងធ្លាក់ចុះចូលក្នុងអន្ទាក់របស់នាយព្រាន ហើយស្រែកលាន់កងរំពងពេញព្រៃដោយក្តីឈឺចាប់។
ប្រើសជាមាតា ពេលបានឮសូរសម្រែករបស់កូនដូច្នោះ
ក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅរកស្តេចប្រើសដើម្បីសុំការជួយសង្គ្រោះ។
ស្តេចប្រើសបានពោលថា “មិនបាច់បារម្ភទេ! គេរៀនចេះវិជ្ជាការពារខ្លួនរួចអស់ហើយ”
Nhãn:
ប្រជុំរឿងជាតក